Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនេសាទ​ឃើញ​ខ្មោច​នាវា​មួយ​គ្រឿង​រសាត់​មកទើ​នៅ​ឆ្នេរ ពួកគេ​ក៏​ចូល​ពិនិត្យមើល ស្រាប់តែ​ឃើញ​…

spot_img

​មនុស្ស​ម្នាក់ៗ​មាន​ចំណង់​ចំណូលចិត្ត និង​ការធ្វើ​អ្វី​ខុស​ប្លែក​ពីគ្នា​។ មនុស្ស​មួយចំនួន ចូល​ចិត្តការ​​ដើរ​ផ្សងព្រេង​ជាង​អ្វីៗ​ទាំងអស់​។ ពួក​គេ​ចូលចិត្ត​ការដើរ​ផ្សងព្រេង និង​រុករក​ពិភពលោក ហើយ​មាន​អ្នកខ្លះ​ចំណាយពេល​រាប់​ឆ្នាំ ដើរ​ផ្សងព្រេង​។​

​ទោះយ៉ាងណា មិនមែន​មនុស្ស​ទាំងអស់​ដែល​ធ្វើដំណើរ​ផ្សងព្រេង​ជុំវិញ​ពិភពលោក សុទ្ធតែ​ទទួល​បាន​​ជោគជ័យ​នោះ​ទេ​។ អ្នកខ្លះ ជួប​រឿង​គួរឲ្យខ្លាច និង​រន្ធត់​ដែល​ផ្លាស់ប្តូរ និង​អាច​បញ្ចប់ជីវិត​របស់​​ពួកគេ​។​

​ដូច​ករណី​របស់​អ្នកដើរ​ផ្សងព្រេង​តាម​នាវា​ជនជាតិ​អាឡឺម៉ង់ម្នាក់​នេះ​អញ្ជឹង​។ គាត់​មាន​ឈ្មោះ​ថា Manfred Fritz Bajorat អាយុ ៥៩​ឆ្នាំ​។ គាត់​ត្រូវបាន​គេ​ប្រកាស​ថា បាន​បាត់​ខ្លួន​អស់​រយៈពេល ៧​ឆ្នាំ​មកហើយ មុន​ពេក​សាកសព​របស់គាត់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទូក​របស់​គាត់ ដែល​សាកសព​​របស់​គាត់​មើល​ទៅ​នៅ​មាន​សភាព​ល្អ មិនរ​លួច​សោះ​។​

​បើ​តាម​គេ​ណ​នេ​យ្យ​យូ​ធូប​ឈ្មោះ ImformOverload បាន​រាយការណ៍​ថា សាកសព​របស់លោក Bajorat ត្រូវបាន​រកឃើញ​ដោយ​អ្នកនេសាទ ២​នាក់ នៅ​ឆ្វេរសមុទ្រ​ប្រទេស​ភីលី​ពីន​។ ប៉ូលិស​បញ្ជាក់​​ថា អ្នកនេសាទ​ទាំង ២​នាក់​នោះ បានឃើញ​ទូក​មួយ​គ្រឿង​អណ្តែត​នៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ីភិ​ច បន្ទាប់មក​ពួកគេ​ក៏​សម្រេចចិត្ត​ចូល​មើល​ខាងក្នុង​ទូក និង​មាន​អារម្មណ៍​ព្រឺព្រួច នៅពេល​បាន​ឃើញ​សាកសព​របស់លោក Bajorat នៅក្នុង​នោះ​។​

​សាកសព​របស់គាត់ មាន​សភាព​ក្រៀម និង​មិនរ​លួច​សោះ ហើយ​គេ​សន្និដ្ឋានថា លោក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​គាំងបេះដូង​។​

​ទោះយ៉ាងណា គេ​នៅ​មិនទាន់​ច្បាស់ការ​នៅឡើយ​ទេ​ថា តើ​អ្នកដើរ​ផ្សេង​ព្រេង​តាម​ទូក​ម្នាក់នេះ បាន​ស្លាប់​តាំងពី​ពេលណា​មក​នោះ​ទេ៕ សុភ័ក្ត្រ

​ប្រភព​៖ Trendszilla

spot_img
×