Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ទិញ​ពស់វែក​១​ក្បាល ថា​យកមក «​ត្រាំ​ស្រា​» ធ្វើ​ថ្នាំ តែ​លទ្ធផល បែរជា​ត្រូវ​ពស់​ចឹក​រហូត​ស្លាប់​ខួរក្បាល (​វីដេអូ​)

spot_img

​នារី​អាយុ ២១ ឆ្នាំ​ម្នាក់​មកពី Weinan ខេត្ត Shaanxi ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន បាន​ធ្លាក់​ទៅក្នុង​សភាព​សន្លប់ និង​ត្រូវបាន​គេ​ប្រកាសថា ខួរក្បាល​នាង​បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​ចឹក​ដោយ​សត្វ​ពស់​ពិស​ដែល​នាង​បាន​ទិញ​តាម​អ៊ីនធឺណិត ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​មានឈ្មោះ Xiaofang ត្រូវបាន​ចឹក​ដោយ​ពស់​ពិស​នៅលើ​ដៃ​ឆ្វេង នៅឯ​ផ្ទះ​របស់​នាង​ស្ថិតក្នុង Weinan ។ នេះ​បើ​យោងតាម South China Morning Post ។​

​ឪពុកម្តាយ​របស់​នាង​និយាយថា Xiaofang ក្រោយមក បាន​ស្វែងរក​រក​ជំនួយ​ប្រហែល​១​ម៉ោង បន្ទាប់ពី​ត្រូវ​ពស់​ចឹក ហើយ​បាន​ប្រាប់ថា នាង​មាន​អាកា​រៈ​វិលមុខ និង​សន្លប់ ។ ជា​អកុសល នារី​វ័យក្មេង​នេះ​បាន​ធ្លាក់​ក្នុង​សភាព​សន្លប់​បាត់បង់​ស្មារតី បន្ទាប់ពី​នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៩ ខែកក្កដា ។​

​ទោះជា​យ៉ាងណា ខាង​មន្ទីរពេទ្យ​មិនមាន​ការផ្តល់​ថ្នាំ​បន្សាបពិស​ណាមួយ ដើម្បី​ព្យាបាល​ពីរ​របួស​ចឹក​របស់​ពស់វែក​នោះទេ ដែលជា​ប្រភេទ​សត្វ​ដែល​មិនមាន​លក្ខណៈ​ធម្មតា​នៅក្នុង​តំបន់ និង​ស្ថិតនៅក្នុង​បញ្ជី​សត្វ​ដែល​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​ចិន ។​

Asia Times បាន​រាយការណ៍​ថា នាង​ពុំ​ត្រូវបាន​គេ​ចាក់​ថ្នាំ​បង្ការ​អ្វី​ទេ រហូត​ដល់ពេល​ល្ងាច​ជិតយប់ និង​បានទទួល​ការផ្តល់​ថ្នាំ​ចំនួន ៤ ផ្សេងគ្នា ដែល​ត្រូវបាន​ផ្ញើ​ពី​មន្ទីរពេទ្យ​មួយ នៅក្នុង​ទីក្រុង​សៀង​ហៃ ។​

Xiaofang ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទិញ​ពស់​នោះ​តាមរយៈ​ហាង​អន​ឡាញ​ដែល​មិនមាន​បញ្ជាក់​ច្បាស់លាស់​មួយ ដើម្បី​ប្រើ​ក្នុង​រូបមន្ត «​ស្រា​ពស់​» ។ ទោះយ៉ាងណា ដោយសារតែ​ហេតុផល​ពុំ​បានដឹង​ច្បាស់​អំពី​វា នាង​ក៏បាន​សម្រេច​រក្សាទុក​វា​ជា​សត្វ​ចិញ្ចឹម ។​

​សេរ៉ូម​មិនបាន​ព្យាបាល​នាង​ឲ្យ​សះស្បើយ​ពី​ជាតិ​ពិស​ទេ ។ ក្រោយមក នាង​ត្រូវបាន​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន ដើម្បី​ជួយ​នាង​ដកដង្ហើម ហើយ​គ្រូពេទ្យ​បានប្រកាសថា ខួរក្បាល​របស់​នាង​ស្លាប់​នៅ​ថ្ងៃទី​១១ ខែកក្កដា ។​

​នៅ​ទីបំផុត Xiaofang ត្រូវបាន​បញ្ជូន​ទៅផ្ទះ​ជាមួយ​ឪពុកម្តាយ និង​ម៉ាស៊ីន​អុកស៊ីហ្សែន​ជំនួយ ។ គ្រួសារ​របស់​នាង​បាន​បោះបង់ចោល​ការស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ សម្រាប់​កូនស្រី​របស់​ពួកគេ ។​

​ឪពុកម្តាយ​របស់​នាង​បាន​ប្រាប់​ប៉ូលីស​ថា ពស់​នោះបាន​បាត់​ខ្លួន ។ ហើយ​សត្វ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​រកឃើញ​ងាប់​នៅ​ជិត​ផ្ទះ​របស់​គ្រួសារ​មួយ នៅ​ថ្ងៃ​ដដែល​នោះ ។​

​ឧបទ្ទវហេតុ​នាពេល​ថ្មីៗ​នេះ បានធ្វើ​ឱ្យមាន​ការជជែក​វែកញែក​លើ​អ៊ីនធឺណិត ក្នុងចំណោម​អ្នកលេង​អ៊ិន​ធើ​ណែ​ត ថា​តើ​រដ្ឋាភិបាល​គួរ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​យ៉ាងណា ដើម្បី​បញ្ឈប់​ការលក់​សត្វ​តាម​អន​ឡាញ ព្រោះ​ច្បាប់​ប្រៃសណីយ៍​របស់​ចិន បាន​ចែងថា​ការលក់​បែបនេះ​គឺ​ខុសច្បាប់ ។​

​ទោះបី​បែបនេះ​ក៏ដោយ អ្នកលក់​អន​ឡាញ​ជាច្រើន បាន​បន្ត​ផ្តល់​សត្វ​ពស់​រស់​ដូចជា​សត្វ​ពស់​, បង្គួ​ច​, ខ្ទួយ ឬ ខ្យាដំរី និង​កណ្តុរ ផងដែរ ៕ ឧ​ត្ត​ម (​ប្រភព​៖ Nextshark)​

spot_img
×