Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវា​ច្រកចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ខេត្ត ដែល​ប្រមូលផ្តុំ​សេវា​ពី​បណ្តា​មន្ទីរ អង្គភាព នឹង​ចាប់​ដំណើរការ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​

spot_img

​សៀមរាប ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​សៀមរាប បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ចប្រជុំ​ពិ​ភក្សា​ដើម្បី​ត្រៀម​រៀបចំ និង​កំណត់ កាលបរិច្ឆេទ​ចាប់​ដំណើរការ​សេវា​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព លោក លី សំរឹទ្ធ លោក ជា សូផាត សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​អ្នកពាក់ព័ន្ធ​។​

​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការសាក​ល្ប​ង​កាលពី​ឆ្នាំ​២០០៥​។ ដោយ​ផ្អែក​លើ​លទ្ធផល និង​មេរៀន​បទពិសោធន៍ ក្រសួងមហាផ្ទៃ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​ពង្រីក​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ជា​បន្តបន្ទាប់ ដោយ​មើល ឃើញ​ពី​ការពេញចិត្ត និង​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​

`​ការផ្តល់​សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រក​ចេញចូល​តែមួយ បាន​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ទទ​យល​សេវា និង​បាន​រួមចំណែក​ក្នុង​ការប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ចូលរួម​ទប់ស្កាត់​នូវ​អំពើ​ពុក​រលួយ​ផងដែរ​។​

​ជាមួយគ្នានេះ សេវា​ច្រកចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ខេត្ត នឹង​ចាប់​ដំណើរការ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដូចនេះ​ចំពោះ​សេវា​មួយចំនួន​ដែល​ធ្លាប់​ផ្តល់​សេវា​ដោយ​មន្ទីរ អង្គភាព​នៅ​ថ្នាក់​ខេត្ត ហើយ​ដែល​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ​បានធ្វើ​ប្រតិភូកម្ម​មក​ផ្តល់​សេវា​តាម​ច្រក​ចេញចូល​តែមួយ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×