Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​!!! ពុំគួរ​បរិភោគ​មាន់​ដែល​ធ្វើ​ស្អាត តែ​គ្មាន​ក្បាល​… កំបុត​ជើង ហើយ​គ្មាន​គ្រឿង​ក្នុង​ទេ​!

spot_img

​ពេល​នេះ​វា​កំពុងតែ​ប្រទះឃើញ​មាន​ច្រើន​លើសលប់ លក់​នៅ គ្រប់​ទីកន្លែង រួម​ទាំង​ចិញ្ចើមថ្នល់​នៅ​ប្រទេស​វៀតណាម ។​

​មាន់​ទាំង​នេះ​ត្រូវបាន​អ្នក​លក់​ផ្សាយ​ទាំង “​អំនួត​” ថា ៖ សាច់​ស្វិត​តែ​ឆ្ងាញ់ មាន​តម្លៃថោក តែ 40.000 ដុង (​ជិត ២​ដុល្លារ​/kg) ទៅ 50.000 ដុង (​ជាង​២​ដុល្លា​/kg) ប៉ុណ្ណោះ ហើយ​ជា​ទំនិញ​នាំចូល​ពី​… កូរ៉េខាងត្បូង​ថែមទៀត ។​

​តាម​ក្រុម​អ្នកកាសែត​វៀតណាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យដឹងថា ប្រភេទ​មាន់​នេះ​ពិតជា​នាំចូល​ពី​កូរ៉េខាងត្បូង​មែន ប៉ុន្តែ​ទុក​សម្រាប់​…​ធ្វើ​ចំណី​សត្វ​ប៉ុណ្ណោះ ។​

​តាម​នាយកដ្ឋាន​បសុពេទ្យ​វៀតណាម​នោះ​ជា​ប្រភេទ​មាន់​ដែល​គេ​ចិញ្ចឹម​សម្រាប់​យក​ស៊ុត ហើយ​ក្រោយពេល 2-3​ឆ្នាំ វា​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​ស៊ុត​ទៀត គឺ​គេ​យក​វា​ទៅ​កិនកម្ទេច​ធ្វើជា​ចំណី​សត្វ ។​

​ប្រាកដ​ណាស់​ដែល​វា​ពុំ​ល្អ​សម្រាប់​មនុស្ស​បរិភោគ​ទេ ព្រោះតែ​ក្នុងអំឡុងពេល​ចិញ្ចឹម​យក​ស៊ុត​នោះ វា​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ច្រើន​មុខ​ព្រមទាំង​ថ្នាំ​ផ្សេងៗ​ទៀត​ក្នុង​អំឡុងពេល​មួយ​វែង​ជាង​ប្រៀប​នឹងមាន់​ចិញ្ចឹម​យក​សាច់ ។​

​ចំពោះ​ការ​ដែល​វា​គ្មាន​ក្បាល និង​ជើង ព្រមទាំង​គ្រឿង​ក្នុងនោះ ដោយ​បញ្ហា “​ពន្ធ​នាំចូល​” ប៉ុណ្ណោះ បើ​ទុក​ទាំង “​មូល​” គឺ​ពន្ធ​ដល់​ទៅ ១៤% តែ​បែប​នេះ​បង់​តែ ១០%​ប៉ុណ្ណោះ ។​

​ក្រែងលោ “​ច្រាល​” ចូល​ប្រទេស​យើង ទើប​អំពាវនាវ​និង​ជូនដំណឹង​បងប្អូន​ទុកជាមុន ៕ បូ​ព៌ា​

 

spot_img
×