Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​​គូស្នេហ៍​បឺត​មាត់​គ្នា​ដ៏​ក្តៅគគុក​លើ​រថភ្លើង​អីចុះ​! តែ​ពេល​ដឹង​រឿង​ពិត ទើបញាក់សាច់​ហ្មង (​វីដេអូ​)

spot_img

​រថភ្លើង​ក្រោម​ដី​របស់​ប្រទេស​ចិន គឺជា​កន្លែង​មាន​មន្តអាគម​ចម្លែក ដែលជា​ញឹកញាប់​វា​ហាក់ដូច​មាន​អ្វីៗ​បានកើត​ឡើង ។ ជាក់ស្តែង ថ្មីៗ​នេះ បុរស​អ្នកដំណើរ​ម្នាក់ កំពុង​អង្គុយ​នៅលើ​រថភ្លើង​សុខៗ ស្រាប់តែ​ស្ត្រី​ម្នាក់​មិនដឹង​ជា​កើតរោគ​អ្វី បាន​ស្ទុះ​មក​ចាប់​ក្រសោប​មុខ​គាត់ នឹង​ខាំ​យ៉ាង​សាហាវ​តែម្តង ។​

​វីដេអូ​នេះ​ដែល​បាន​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណែ​ត​ចិន បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី «​ឆ្កួត​» ម្នាក់ បាន​ចាប់​ឱបក្រសោប​មុខ​អ្នកដំណើរ​ប្រុស​ម្នាក់ និង​ព្យាយាម​ខាំ​មុខ​របស់គាត់​យ៉ាង​ស្អិតរ​មួ​ត ដែល​មើលទៅ​ហាក់ដូចជា​ពួកគេ​កំពុង​ថើប​គ្នា​យ៉ាង​ស្រើបស្រាល​អីចឹង ។ នៅពេលនោះ បុរសរងគ្រោះ​ត្រូវ​បានឃើញ​ខំប្រឹង​រុញច្រាន​នាង​ចេញពី​គាត់ ដែល​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ក្នុង​ភាព​ដ៏​ឈឺចាប់​នឹង​បញ្ហា​អ្វីមួយ ។ ហើយ​ទីបំផុត គាត់​បាន​បង្ខំចិត្ត​ខោក​ក្បាល​នាង​១​ទូរស័ព្ទ​មួយ​ទំហឹង​ដៃ​តែម្តង ។​

​បន្ទាប់​នោះ គាត់​ក៏បាន​រត់គេចខ្លួន​ទៅកាន់​ទូ​ដទៃ ជាមួយ​ផ្ទៃមុខ​របស់គាត់​ពោរពេញ​ដោយ​ឈាម ។ ទោះយ៉ាងណា ស្ត្រី​នោះ​ដែល​ក៏ត្រូវ​បានឃើញ​ប្រឡាក់​ឈាម​នៅ​នឹង​បបូរមាត់​ផងដែរ បាន​ដេញតាម​គាត់​ទៀតផង ប៉ុន្តែ ត្រូវបាន​រារាំង​ដោយ​របាំង​ខណ្ឌ​នៃ​កម្រាល​ទូរថភ្លើង និង​ទីបំផុត ស្ត្រី​រូបនេះ​ក៏បាន​ស្រាត​ខោអាវ និង​ឈរ​ទាំង​ខ្លួនប្រាណ​ននលគក​តែម្តង បន្ទាប់ពី​យំឡាំប៉ា​បោក​ខ្លួន​មួយសន្ទុះ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ខ្សែ​ទី​៣​នៃ​រថភ្លើង​ក្រោម​ដី Chongqing វេលា​ម៉ោង​ប្រហែល​១​រសៀល ថ្ងៃ​ពុធ (១៨ កក្កដា​) ។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ​មាន​ឈ្មោះថា Li អាយុ ៣៦ ឆ្នាំ បាន​មាន​បញ្ហា​ផ្លូវចិត្ត​​ធ្ងន់ធ្ងរ​មួយ បន្ទាប់ពី​កើតមាន​ជម្លោះ​ជាមួយ​ប្តី​របស់​នាង ។

​ទោះយ៉ាងណា នាង​ត្រូវបាន​អាជ្ញាធរ​រថភ្លើង​ចាប់ខ្លួន ខណៈ​បុរសរងគ្រោះ​មាន​ឈ្មោះថា Gao អាយុ ៥៦ ឆ្នាំ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ ៕ ចន្ទី (shanghaiist)​

spot_img
×