Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​បាន​ផឹក​ស្រវឹង​ម្នាក់ ជិះទូក​ទៅលើ​កលប ធ្លាក់​ចូល​ទឹក ស្លាប់​

spot_img

​ពោធិ៍សាត់​ ៖ បុរស​ដែល​បាន​ផឹក​ស្រវឹង រួច​ក៏​ទៅលើ​កលប អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​មិនឃើញ ត្រឡប់មកផ្ទះ​វិញ ក៏​នាំគ្នា​ទៅរក​ប្រទះឃើញ​សាកសព អណ្តែត​ទឹក​នៅ​ចំណុចល្បាំង​លប​តាគី ស្ថិតក្នុង​ភូមិ​កំពង់​ថ្គោល ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១៧​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជៀម ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នកនេសាទ​ម្នាក់ ក៏​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹក​។​

​ស្ត្រី​ឈ្មោះ ម៉ា សាវឿន អាយុ​៣៣​ឆ្នាំ មានកូន​៣​នាក់​ក្នុង​បន្ទុក រស់នៅ​ភូមិ​សាន​ស ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​១៧​កក្កដា បុរស​រងគ្រោះ​ជា​ប្តី បាន​ផឹក​ស្រវឹង រួច​ក៏​ទៅលើ​កលប នៅ​ចំណុច​កើតហេតុ​ខាងលើ អស់​រយៈពេល​ពេញ​មួយថ្ងៃ មិន​ឃើញ​ប្តី​របស់​គាត់​ត្រឡប់មកផ្ទះ​វិញ រហូត​ដល់​ថ្ងៃ​ទី​១៨​កក្កដា ក្រុមគ្រួសារ​ក៏​នាំគ្នា ទៅ​រក​នៅ​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះឃើញ សាកសព​បុរស​រងគ្រោះ​ជា​ប្តី ស្លាប់​អណ្តែត​ទឹក ។ ករណី​នេះ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ ។​

​លោក​វរ​ស​នីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ប្រាប់​ឱ្យដឹងថា បើ​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច លើ​ខ្លួន​សាកសព​បុរស​រងគ្រោះ បាន​សន្និដ្ឋាន ការស្លាប់​របស់​រូបនោះ ដោយ​ករណី​ជនរងគ្រោះ​ស្រវឹង ហើយ​ឱន​លើ​កលប ក៏​ធ្លាក់​ពីលើ​ទូក ចូល​ទឹក​បណ្តាលឱ្យ​ស្លាប់​តែម្តង​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×