Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! គូស្នេហ៍​១​គូ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​មិន​ស្ទើរ ខណៈ​បញ្ចេញ​សកម្មភាព​រួមរ័ក​គ្នា​ខាងក្រៅ​ដំបូល​រថយន្ត​ទាំង​ខ្លួនប្រាណ​ននលគក (​វីដេអូ​)

spot_img

​គូ​សេ្ន​ហ៍​ឥត​កេរ្តិ៍ខ្មាស់​មួយគូ បានធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាខ្លាំង បន្ទាប់ពី​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​នៅ​ទីសាធារណៈ​ដ៏​ពុំ​សមរម្យ ដោយ​នាំគ្នា​រួមរ័ក​ខាងក្រៅ​ដំបូល​រថយន្ត​ទាំង​ខ្លួនប្រាណ​ននលគក ស្ថិតនៅលើ​ដងផ្លូវ​មមាញឹក​មួយកន្លែង នៅក្នុង​ប្រទេស​រុស្ស៊ី ។​

​គូស្នេហ៍​ននលគក​នេះ អាច​ត្រូវ​បានឃើញ​ឈរ​លេច​ត្រឹម​ពាក់កណ្តាល​ខ្លួន ពី​ដំបូល​ចំហរ​នៃ​រថយន្ត Mercedes ពណ៌​ទឹកប្រាក់​របស់​ពួកគេ ខណៈ​រថយន្ត​នៅតែ​ឈប់​នឹងថ្កល់​នៅលើ​ផ្លូវ St Petersburg Ring ។​

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពួកគេ​ទាំងពីរ​ក៏បាន​ងាកក្បាល និង​ធ្វើ​សញ្ញា​ដៃ​យ៉ាងឡូយទៀត ទៅកាន់​អ្នកដំណើរ​រាប់សិប​នាក់ ដែល​កំពុងមាន​ការភ្ញាក់ផ្អើល​នឹង​ទង្វើ​ដ៏​ចម្លែក​នេះ​របស់​ពួកគេ ។​

​សកម្ម​ភាពមិន​សមរ​ម្យ​របស់​ពួកគេ ត្រូវបាន​កត់ត្រា​ដោយ​អ្នកដំណើរ​ដទៃទៀត ដែល​កំពុង​ស្ទះចរាចរណ៍​ពី​ខាងក្រោយ ។ ការ​ចរាចរណ៍​កកស្ទះ ត្រូវ​បានឃើញ​រំកិល​ទៅមុខ​យឺតៗ ខណៈ​វីដេអូ​ឃ្លី​ប​ក៏ត្រូវ​បញ្ចប់​ត្រឹមនោះ ។​

​គេ​ក៏​ពុំ​ដឹងថា​តើ​ប៉ូលីស​នឹង​បើក​ការស៊ើបអង្កេត​ពី​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ ឬ យ៉ាងណា​នោះទេ ប៉ុន្តែ ព័ត៌មាន​បានលើកឡើង​ថា អ្នកមើល​ជាច្រើន​បាន​ថត​វីដេអូ និង​រូបភាព​របស់​ពួកគេ​រួចទៅហើយ ៕ ចន្ទី (​ប្រភព​៖ Mirror)

spot_img
×