Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​! ចូល​ទិញ​ស្រា​​ដាក់​​មេប្រូច​អត់​បង់ប្រាក់ មានអី កូន​ម្ចាស់​ហាង​ទាញ​កាំភ្លើង​តាម​បាញ់​ដល់​ក្នុង​រថយន្ត មិន​ស្លាប់ តែ​ទីបំផុត​… (​វីដេអូ​)

spot_img

​បុរស​ម្ចាស់​ហាង​ទំនើប​មួយ កំពុង​ប្រឈមមុខ​នឹង​បទចោទប្រកាន់ ក្នុងករណី​បាញ់ប្រហារ​ចោរ​ម្នាក់ ដែល​បាន​លួច​ស្រា​បៀរ ពី​ក្នុង​ហាង​របស់គាត់ ខណៈ​គាត់ និង​ឪពុក​របស់គាត់ កំពុង​នៅ​មើល​ការខុសត្រូវ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៤០ នាទី យប់​ថ្ងៃ​អង្គារ នៅ​ស្ថានីយ៍​ចាក់​សាំង Shell ស្ថិតនៅ​ផ្លូវ Comee North ក្នុង​តំបន់ Lakeland ។​

​ប៉ូលីស​និយាយថា បុរស​ឈ្មោះ Rennie Defoe Jr. អាយុ ៤៣ ឆ្នាំ បាន​ចូលទៅ​ហាង​ខាងលើ និង​យក​ស្រា​បៀរ Natural Ice ១៨ កញ្ចប់ ដែលមាន​តម្លៃ ៣៦ ដុល្លារ និង​ដើរចេញ​ខាងក្រៅ​ហាង ដោយ​ពុំបាន​បង់ប្រាក់​នោះទេ ។​

​នៅពេល Defoe ដើរចេញ​ក្រៅ​ហាង បុរស​ជា​កូន​ម្ចាស់​ហាង​ឈ្មោះ Mehedeun Hasan អាយុ ២២ ឆ្នាំ បាន​ស្ទុះ​ទៅយក​កាំភ្លើងខ្លី 9 mm ពី​ក្នុង Office និង​រត់ចេញ​ក្រៅ​ហាង ដើម្បី​ប្រឈមមុខ​នឹង Defoe ។ Hasan បាន​កំពុង​នៅ​មើល​ការខុសត្រូវ​ជាមួយ​ឪពុក​របស់គាត់​ឈ្មោះ Q M Monsur Rahman អាយុ ៦១ ឆ្នាំ ។​

​វីដេអូ​កាមេរ៉ា​ឃ្លាំមើល​ពី​ខាងក្រៅ​ហាង បានបង្ហាញ​ឲ្យ​ឃើញ Defoe បាន​ស្រា​បៀរ​ចូលក្នុង​កៅអី​ដំណើរ​នៃ​រថយន្ត​របស់គាត់ ហើយ​បន្ទាប់មក បាន​ចូល និង​បិទទ្វារ ។ បន្ទាប់​ភ្លាមៗ​នោះ Hasan ត្រូវ​បានឃើញ​រត់​សំដៅទៅ​រថយន្ត​នោះ និង​ដក​កាំភ្លើង​ភ្ជង់​ដាក់ Dedoe ។​

​ប៉ូលីស​និយាយថា Hasan បាន​បាញ់ Defoe ខណៈ​គាត់​ព្យាយាម​បើករថយន្ត​ចាកចេញ ។ Defoe បន្ត​បើករថយន្ត​ចេញ ហើយ​បន្ទាប់មក បាន​ជួប​គ្រោះថ្នាក់​នៅ​ផ្លូវ​ប្រសព្វ East Main និង​ផ្លូវ Hatchery Road ។

Defoe ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សុខភាព​តំបន់ Lakeland ដើម្បី​ព្យាបាល​របួស​ធ្ងន់ធ្ងរ​នៅត្រង់​ដៃ​ឆ្វេង​របស់គាត់ និង​ទ្រូង ។ បច្ចុប្បន្ននេះ គាត់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ។​

​ប៉ូលីស​បាន​ចាប់ខ្លួន Hasan កាលពី​ថ្ងៃ​ពុធ និង​ចោទប្រកាន់​ពីបទ​បាញ់​ចូល​រថយន្ត​គេ​ដែល​កំពុង​កាន់កាប់ និង​ប៉ុនប៉ង​អំពើ​មនុស្សឃាតកំ​រិត​ទី​២ ៕ ឧ​ត្ត​ម​

Mehedeun Hasan

spot_img
×