Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ អាចារ្យ​ធំ ចេញមុខ​រិះគន់ ងួន ចាន់​ដេវីត ម្ដងទៀត ក្រោយពេល ងួន ចាន់​ដេវីត ចេញ​បទ​ចម្រៀង​ជា​ភាសា​ថៃ (​វីដេអូ​)

spot_img

​ក្រោយពេល​បទ​ចម្រៀង​ថ្មី​ជា​ភាសា​ថៃ របស់ ងួន ចាន់​ដេវីត ចេញ​ជា​ផ្លូវការ ព្រមទាំង​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ផង​នោះ ស្រាប់តែ​ខណៈ​នេះ ឌី​ជេ អាចារ្យ​ធំ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ស្នេហា​វប្បធម៌ ដោយ​លោក​តែងតែ​ចេញមុខ​រិះគន់​មិន​សំចៃមាត់​ទៅលើ​អ្នកសិល្បៈ​មួយចំនួន ដែល​ធ្វើឱ្យ​អាប់ឱន​វប្បធម៌​ខ្មែរ ពេលនេះ លោក​ក៏បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ ម្ចាស់​បទ «​ញី​កែងជើង​» ខាងលើ ចំពោះ​បទ​ច្រៀង​ភាសា​ថៃ​មួយ​បទ​នេះ ។

​ឌី​ជេ​អាចារ្យ​ធំ បាន​លើកឡើងថា​៖ “​ឮ​តែ (​ណង​…​សួយ​ក៏​ឌី​)…??? នេះ​ឬ​អ្នកសិល្បៈ​(​ខ្មែរ​)??? ខ្មាស​ដូនតា​! មិនគួរ​ផែនដី​នៃ​ខឿនវប្បធម៌​ដ៏​អស្ចារ្យ​នេះ មាន​កោសិកា​អវិជ្ជមាន​កើត​បាន ហើយ​ប្រឹង​លូន​ទៅ​លិឍ​បាតជើង​ចោរ​…! ។ (​ខ្មែរ​ប្រឹង​លួច​ថៃ​បច្ចុប្បន្ន​) ឯ (​ថៃ​ប្រឹង​ប្លន់​អតីតកាល​របស់​ខ្មែរ​)​។ លោក​អាច​ប្រកាសប្រាប់​ពិភពលោក​បាន ថា​លោក​បានមក​កើត​ច្រឡំ​ប្រទេស​ទេ លោក​ប្ដូរ​សញ្ជាតិ ប្ដូរ​ឈាម​ចុះ កុំ​ឲ្យ​ឈ្មោះ​ជាតិខ្មែរ​នេះ នាំ​ថោក​ដល់​លោក​ឯង​” ។

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​អាចារ្យ​ធំ​រិះគន់​ទៅលើ ងួន ចាន់​ដេវីត ទាក់ទង​នឹង​ការចេញ​បទ​ចម្រៀង ៕ សាវុធ​

spot_img
×