Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​ហើយ​ពិតជា​… ឈឺក្បាល​!

spot_img

​នេះ​ជា​រឿង​ដែល​អ្នកបើកបរ​រថយន្ត​ឲ្យ​ជំទាវ​ម្នាក់ និទាន ៖

​ពេលព្រឹក​គាត់​ឡើង​រថយន្ត ហើយ​បញ្ជា​ឲ្យចេញ​ដំណើរ ។ ទើប​ផុត​ក្លោងទ្វារ​ភូមិគ្រឹះ មិនទាន់​ចុច “​តេ​ឡេ​” បិទទ្វារ​ផង គាត់​ប្រាប់​ខ្ញុំ ខ្ញុំ​ឈប់​រថយន្ត ។ គាត់​បើកទ្វារ​រថយន្ត ហើយ​ដើរ​សំដៅ​ទៅ​កង់​ដឹក​បន្លែស្រស់ៗ​មួយ​កំពុង​ឈប់ ។ អ្នកលក់​គឺជា​យាយ​ចាស់​ម្នាក់ ។ គាត់​សួរ ៖

-​យាយ​ត្រកួន ១​ដុំ ប៉ុន្មាន​?

-១​ដុំ ២៥០០​រៀល លោក​ក្មួយ !

-២០០០​រៀល​ទៅ ខ្ញុំ​យក ៣​ដុំ !

-​អឺ​… អឺ អញ្ចឹង​ក៏បាន ថ្ងៃ​នេះ​លក់​ពុំ​សូវ​ដាច់​ផង​ហ្នឹង​។​

​លោកជំទាវ​ចង្អុល​ដុំ​ត្រកួន​ឲ្យ​ខ្ញុំ​យក​ចូល​ចង្ក្រាន​បាយ​ក្នុងផ្ទះ ។ …​រថយន្ត​បន្តដំណើរ​ទៅ​ទទួល​មិត្តភក្តិ​គាត់ ២​នាក់ ទៀត​ដើម្បី​ទៅ​ពិសារ​អាហារ​ពេលព្រឹក​នៅ​ភោជនីយដ្ឋាន​ធំ​មួយ​។ “​បាន​! លោកជំទាវ​អស់ ៩៧.០០០​រៀល​បាទ​” មេការ​ពោល ។ “​ចំពោះ​!​លុយ ១០​ម៉ឺន យក​ទាំងអស់​ទៅ​មិនបាច់​អាប់​ទេ​!” គាត់​ហុច​លុយ​បណ្តើរ ពោល​បណ្តើរ​ហាក់ដូច “​សម្បើម​ណាស់​” ។​

​ខ្ញុំ​ពិតជា​ឆ្ងល់​ណាស់​! ត្រកួន​យាយ​ចាស់​ម្នាក់​លក់​តែ ២៥០០​រៀល ១​ដុំ គាត់​ត​ឲ្យ​ចុះ ៥០០​រៀល សរុប​គឺ “​ចំណេញ​បាន ១៥០០​រៀល​” ប៉ុន្តែ​ខុស​ត្រូវ​មួយ​ផ្នែក​គាត់​ចំណាយ ៣០០០​រៀល ទាំង​ទឹកមុខ​… រីករាយ​ទៀតផង ។​

​នេះ​ឬ​….!? បូ​ព៌ា​

spot_img
×