Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​យ៉ាងតិច​១៣​នាក់​ស្លាប់​និង​បាត់​ខ្លួន ក្នុងករណី​ក្រឡាប់​ទូក​នៅ​ឥណ្ឌូណេស៊ី​

spot_img

​មាន​មនុស្ស​យ៉ាងតិចណាស់​៦​នាក់​បាន​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​Java​ខាងកើត​ភាគ​ខាងលិច​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​១៩​ខែកក្កដា​ម្សិលមិញ​នេះ​។​

កងកម្លាំង​សង្គ្រោះ​កំពុង​ជញ្ជូន​សាកសព​ជនរងគ្រោះ​

​តំណាង​ស្ថាប័ន​ដោះស្រាយ​គ្រោះថ្នាក់​ធម្មជាតិ​នៅ​ឥណ្ឌូណេស៊ី​ឱ្យដឹងថា រលក​ដ៏​ធំ​បានធ្វើឱ្យ​ទូក​ក្រឡាប់​ពេលធ្វើ​ដំណើរ​លើ​សមុទ្រ​។​លើ​ទូក​មាន​អ្នកដំណើរ​២១​នាក់ ប៉ុន្ដែ​គេ​សង្គ្រោះ​បានតែ​៨​នាក់​ប៉ុណ្ណោះ​។​

​កងកម្លាំង​សង្គ្រោះ​ស្រង់​បាន​សាកសព​ជនរងគ្រោះ​ទាំង​អស់ហើយ​កំពុង​រុ​រក​បន្ដ​អ្នក​ដែល​បាត់​ខ្លួន ក្នុងនោះ​មាន​ទាំង​នាវិក​នាវា​នៃ​នាវា​នេះ​ផងដែរ​។​

​គួរ​កត់សម្គាល់ថា គ្រោះថ្នាក់​ផ្លូវទឹក​ច្រើន​កើតឡើង​នៅ​ប្រទេស​នេះ ដោយហេតុថា​ឥណ្ឌូណេស៊ី​គឺជា​ប្រព័ន្ធ​នៃ​កោះ​ចំនួន​17.500៕

សូយន

spot_img
×