Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Putin រិះគន់់ចំពោះ​បណ្ដា​អានុភាព​ដែល​ចង់​ពលី​កម្ម​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​

spot_img

​តាម​AFP និង Sputniknews​នៅ​ថ្ងៃទី​១៩​ខែកក្កដា​នេះ ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin បានធ្វើការ​រិះគន់​ចំពោះ​បណ្ដា​«​អានុភាព​» នៅ​អាមេរិក​ដែល​សុខចិត្ត​ពលី​កម្ម​ចំណងទាក់ទង Moskva-Washington ដើម្បី​បម្រើឱ្យ​មហិច្ឆតា​នយោបាយ​។​

​ប្រធានាធិបតី Vladimir Putin(​ស្ដាំ​)​និង​ប្រធានាធិបតី Donald Trump (​ឆ្វេង​)​នា​សន្និសីទ​កំពូល​ល​នៅ Helsinki, ប្រទេស​ហ្វាំ​ង​ឡង់ ថ្ងៃ​១៦​កក្កដា​

​ថ្លែង​ក្នុងជំនួប​ជាមួយ​បណ្ដា​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុង​មូ​ស្គូ​លោក​Putin​សង្កត់ធ្ងន់ថា​«​យើង​បានឃើញ​មាន​បណ្ដា​អានុភាព​នៅ​អាមេរិក​ត្រៀម​ពលី​កម្ម​ចោល​ចំណងទាក់ទង​Moskva-Washington ដើម្បី​បម្រើឱ្យ​មហិច្ឆតា​នយោបាយ​របស់​សាមីខ្លួន​ពួកគេ​»​។​

​ក្រៅពីនោះ ប្រធានាធិបតី​Putin​ក៏បាន​វាយតម្លៃ​ចំណងទាក់ទង​រុស្ស៊ី​-​អាមេរិក​លើ​មុំ​ជាច្រើន ហើយ​ថា​វា​កំពុង​អាក្រក់​ជាង​ប្រៀប​នឹង​ជំនាន់​សង្គ្រាមត្រជាក់​ទៅទៀត​។ ប៉ុន្ដែ​លោក​បាន​អះអាងថា ប្រទេស​ទាំងពីរ​បានចាប់ផ្ដើម​ដំណើរការ​មួយ​ឆ្ពោះទៅរក​ការប្រែប្រួល​សកម្ម​ជាង​មុន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​៕

សូយន

spot_img
×