Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​និង​EU«​ដើរបញ្ច្រាស​ផ្លូវ​ជាមួយ​អាមេរិក​»

spot_img

​បញ្ហា​ដែល​ខឿនសេដ្ឋកិច្ច​ធំ​២​លើ​ពិភពលោក​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី​គឺជា​សញ្ញា​នៃ​ការលើក​ទឹក​ចិ​ត្ដ​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​ចលនា​សេរីភាព​ពាណិជ្ជកម្ម​ពិភពលោក ខណៈពេលដែល​ទីផ្សារ​ពិភពលោក​កំពុង​រង​ទទួល​នូវ​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​អាមេរិក ។​យើង​ឃើញ​ហើយ​ថា នៅ​ថ្ងៃ​អង្គារ​ដើម​សប្ដ​ហ៍​នេះ សហគមន៍​អឺរ៉ុប​(EU)​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី​EU-​ជប៉ុន​(EU-Japan Economic Partnership Agreement – EPA) ជា​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ​។​

​នេះ​គឺជា​សន្ធិសញ្ញា​ពោរពេញ​ដោយ​មហិច្ឆតា ព្រមទាំង​សន្យា​បើកទូលាយ​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​ពិភពលោក​មួយ តាម​ការប៉ាន់ស្មាន​គឺ​ប្រហែល​៣០​ភាគរយ​នៃ GDP ទូទាំង​ពិភពលោក​។​

​ជាក់ស្ដែង ភាគី​ទាំងសងខាង​សន្យា​នឹង​កាត់បន្ថយ​របាំង​ពន្ធដារ​ទ្វេភាគី​ស្ទើរតែ​ទាំងអស់​។ ពោលគឺ​ដល់​ទៅ​៩៩​ភាគរយ​សម្រាប់​ទំនិញ​នាំចូល​ពី​ជប៉ុន​និង​ពី​៩៤​ភាគរយ​ដល់​៩៩​ភាគរយ​តាម​ដំណាក់កាល​សម្រាប់​ផលិតផល​ពី​EU​។​គួរកត់សម្គាល់​សន្ធិសញ្ញា​នេះ​រួមមាន​ទាំង​ពន្ធ​ខ្ពស់​គួរសម​របស់​ជប៉ុន​ចំពោះ​បណ្ដា​ផលិតផល​កសិកម្ម​ពី​EU​និង​ពន្ធ​របស់​EU​ចំពោះ​ជប៉ុន​។​

​បច្ចុប្បន្ន​បណ្ដា​ផលិតផល​របស់ EU​ត្រូវ​រង​កម្រិត​ជា​មធ្យម​តែ​១,៦​ភាគរយ​ពេល​នាំចូល​ជប៉ុន ក្នុងពេលដែល​បណ្ដា​ផលិតផល​របស់​ជប៉ុន​ត្រូវ​រង​ពន្ធ​មធ្យម​២,៩​ភាគរយ​នៅ​សហគមន៍​អឺរ៉ុប -​នេះ​បើតាម​តួលេខ​របស់ WTO​។ ប៉ុន្ដែ​EU​ឱ្យដឹងថា កម្រិត​ពន្ធ​ដែល​ជប៉ុន​ទទួល​ប្រយោជន៍​បាន​ពី​EU​នៅ​បន្ដ​ស្ថិតក្នុង​កម្រិត​១​ពាន់​លាន​អឺរ៉ូ​(១,២​ពាន់​លាន​ដុល្លារ​)​ក្នុង​មួយឆ្នាំៗ​។​

​និយាយ​ជារួម ប្រជាជន​ទ្វីបអឺរ៉ុប​នឹង​ទទួលបាន​ផលប្រយោជន៍ ហើយ​បណ្ដា​ផលិតផល​ពិសេស​របស់​ជប៉ុន​ដូចជា​សាច់គោ Kobe ឬ​ត្រសក់​Yubari​ដ៏​ល្បីល្បាញ​អាច​ត្រូវបាន​បើកទូលាយ​ទីផ្សារ​ជាង​ពេលមុន​។ ក្រៅពីនោះ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ក៏​នឹង​ជួយ​បង្កើន​ការនាំចេញ​សារធាតុ​គីមី សម្លៀកបំពាក់ គ្រឿងសម្អាង​និង​ស្រា​បៀរ​របស់​ទ្វីបអឺរ៉ុប​ទៅកាន់​ប្រទេស​ជប៉ុន​។​

​ពិតណាស់ លើ​ទីផ្សារ​សេដ្ឋកិច្ច​មិនអាច​កំណត់ថា​មិ​ត្ដ​ឬ​សត្រូវ គ្នាឯង​ឬ​គ្នា​គេ​នោះទេ​បញ្ហា​ស្ថិតនៅត្រង់​ការបែងចែក​ផលប្រយោជន៍​ដែល​ដៃគូ​ទាំងសងខាង​ទទួលបាន​ប៉ុណ្ណោះ​៕

សូយន

spot_img
×