Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​និង​ចិន​ស្នើ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​សំណើ​របស់​អាមេរិក​ចំពោះ​កូរ៉េ​ខា​ជើង​

spot_img

​កប៉ាល់​ដឹក​ប្រេង Lighthouse Winmore ព្យួរ​ទង់​ហុងកុង​បាន​ត្រូវ​ចាប់​ឃាត់​កាលពី​ខែ​១១​ឆ្នាំ​២០១៧ ព្រោះ​សង្ស័យថា​បាន​ជញ្ជូន​និង​ផ្ទេរ​ប្រេង​ជាមួយ​កប៉ាល់​កូរ៉េខាងជើង​។

​តាម​ប្រព​ព័ត៌មាន​ការទូត​ទាំងឡាយ​ឱ្យដឹងថា រុស្ស៊ី​និង​ចិន​បានស្នើ​សុំឱ្យ​ទុកពេល​វេលា​បន្ថែម​ដើម្បី​ពិនិត្យ​សំណើ​របស់​អាមេរិក​ចង់​ឱ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ផ្អាក​រាល់​សកម្មភាព​ដឹកជញ្ជូន​ប្រេង​ទៅកាន់​កូរ៉េខាងជើង ហើយក៏​ស្នើ​ឱ្យមាន​ភស្ដុតាង​លំអិត​ចំពោះ​ការដែល​អាមេរិក​ចោទប្រកាន់​ក្រុង​ព្យុងយ៉ាង​បាន​បំពាន​លើ​កម្រិត​កូតា​នាំចូល​ប្រេង​ដែល​EU​បានកំណត់​។​

​ប្រតិភូ​អចិន្ដ្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ជជែក​ជាមួយ​គណៈកម្មាធិការ​ទទួល​បន្ទុក​ការដាក់ទណ្ឌកម្ម​លើ កូរ៉េខាងជើង​ដែលមាន​១៥​ប្រទេស ថា​ពួកគេ​កំពុង​«​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​សំណើ​នេះ ហើយក៏​ស្វែងរក​បន្ថែម​នូវ​ព័ត៌មាន​អំពី​ករណី​ដឹកជញ្ជូន​ប្រេង​មិន​ស្របច្បាប់​នីមួយៗ​»

​ប្រទេស​ចិន​គាំទ្រ​សំណើ​ចង់ឱយមាន​បន្ថែម​ព័ត៌មាន​នេះ​។​សប្ដាហ៍​មុន​អាមេរិក​បានស្នើ​សុំឱ្យ​ក្រុមប្រឹក្សាសន្ដិសុខ​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ភ្លាមៗ​រាល់​សកម្មភាព​ដឹកជញ្ជូន​ផលិតផល​កែច្នៃ​ឱ្យទៅ​កូរ៉េខាងជើង​ដោយ​សំអាង​មូល​ហេតុថា​កូរ៉េខាងជើង​បាន​បំពាន​បទបញ្ជា​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​បានកំណត់​កូតា​នាំ​ប្រេង​ចូល​ប្រទេស​នេះ ដោយ​ពួកគេ​បាន​ឃុបឃិត​ដឹកជញ្ជូន​និង​ផ្ទេរ​ប្រេង​នៅ​កណ្ដាល​សមុទ្រ​៕

សូយន

spot_img
×