Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​ទូរស័ព្ទ​សុំ​ការសង្គ្រោះ​កើន​ឡើងជា​ឯតទគ្គ​កម្ម​នៅ​ប្រទេស​ជប៉ុន ព្រោះតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​

spot_img

​នៅ​ថ្ងៃ​១៨​ខែកក្កដា មានការ​ទូរស័ព្ទ​សុំ​ជំនួយ​ជាង​៣០០០​លើក​ចំពោះ​កងកម្លាំង​សង្គ្រោះ​និង​ជំនួយ​សុខាភិបាល​នៅ​រដ្ឋធានី​Tokyo ប្រទេស​ជប៉ុន​។​តូ​លេខ​នេះ​បានបង្ហាញ​ឱ្យឃើញ​ស្ថានការណ៍​ឡើងក​ម្ដៅ​បន្ដ​វាយប្រហារ​តំបន់​ជាច្រើន​នៅ​ប្រទេស​នេះ ដោយឡែក​នៅ​Tokyo​ក្នុង​ថ្ងៃ​១៨​ខែកក្កដា មាន​មនុស្ស​៣១៧​នាក់​ដែលមាន​អាយុ​ពី​១​ឆ្នាំ​ដល់​១០៥​ឆ្នាំ​ត្រូវ​ដឹក​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ស្របពេល​ជាមួយគ្នា​នោះ ក្នុង​ទូទាំងប្រទេស​មាន​មនុស្ស​ស្លាប់​បន្ថែម​៩​នាក់​និង​រាប់ពាន់នាក់​ត្រូវ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​ពលរដ្ឋ​នៅ Tokyo​ធ្វើការ​សម្រួល​បន្ថយកម្ដៅ​ដោយ​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​

​សីតុណ្ហភាព​បន្ដ​កើនឡើង ពិសេស​នៅ​ខេត្ត Gifu សីតុណ្ហភាព​ពេលនេះ​គឺ​ឡើងដល់​៤០,៧​អង្សា ខណៈពេល​នៅ​ក្រុង​តូ​ក្យូ​គឺ​៣៩,៨​អង្សា ជាទូទៅ​សីតុណ្ហភាព​មធ្យម​គឺ​លើសពី​៣៥​អង្សា​។​

​ស្ថាប័ន​ឧតុនិយម​ជប៉ុន​បានប្រកាស​ព្រមាន​ពី​ស្ថានការណ៍​ក្ដៅ​ខ្លាំង ហើយ​សីតុណ្ហភាព​ខ្ពស់​នឹង​បន្ដ​កើតមាន ព្រមទាំង​អំពាវនាវ​ដល់​ពលរដ្ឋ​ចាំបាច់​ត្រូវមាន​វិធានការ​បរិភោគ​ទឹក​ឱ្យបាន​ច្រើន​និង​សម្រួល​សីតុណ្ហភាព​ក្នុងផ្ទះ​ឱ្យស្រប​នឹង​សរីរាង្គ​ក្នុង​ខ្លួន​មនុស្ស​៕

សូយន

spot_img
×