Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ស្លាគូរ​, ស្រុកត្រាំកក់ និងស្រុកសំរោង ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈពេល​ដែល​មន្ត្រី​ជំនាញ​បាន​បើក​បង្ហូរទឹក​ទំនប់​ពក​ត្របែកឲ្យហូរ​ចុះមក​ក្រោម ​ដើម្បី​រំដោះ​ការលិចលង់នៅ​ខាងលើ​

spot_img

តាកែវ​៖ ថ្លែង​ប្រាប់​អ្នក​សា​រពត័​មាន​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​ជន​លិច នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​ស្រុក​សំរោង​នា​រសៀល​ថ្ងៃ​ទី ១៩ ខែកក្កដា ២០១៨ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ទឹកស្ទឹង​ស្លាគូរ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈពេល​ដែល​អាង​ស្តុប​ទឹកពក​ត្របែក ត្រូវបាន​បើក​បង្ហូរ​ចុះមក​ក្រោម ដើម្បី​រំដោះ​ការ​ជន​លិច​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខាងលើ ។

ឯកឧត្តម បាន​មាន​ប្រសា​ស​ន៏​បន្តថា ការរំដោះ​ទឹក​ចេញ​ពី​អាង​ស្តុបទឹក​ពកត្រ​បែកនេះ បាន​ធ្វើអោយ​មាន​ការ​ជន​លិច​មក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ស្លាគូរ យ៉ាងកំហ៊ុក ដែល​ក្នុងនោះ មាន​ឃុំ​ចំនួន ៣​ក្នុង​ស្រុក​សំរោង កំពុង​មាន​ការ​លិច​ខ្លាំង ហើយ​ស្ថានភាព​ទឹក​វិញ គឺ​នៅ​មិនទាន់​មាន​ការថយចុះ​នៅឡើយ ។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​កូចតូចៗ ចាស់ជរា សត្វ​ចិញ្ចឹម ត្រូវតែ​រក​ទីទួល​សុ​វត្តិភាព ដែល​ក្រុម​អាជ្ញាធរ​បាន​រៀបចំ ដើម្បី​ជៀងវាង​ការកើតមាន​គ្រោះថ្នាក់ ឬ​បាត់បង់​នៅ​ទ្រព្យសម្បត្តិ​របស់​ប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​អោយ​មែនទែន​លើ​សត្វ​អា​សេរ​ពិស និង​ជម្ងឺឆ្លង​ផងដែរ ហើយ​ក្នុង​ពេល​នេះ ក្រុម​មន្ត្រី​ជំនាញ​របស់​យើង រួម​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត និង​មន្ទីរ​ធនធានទឹក បាន​និង​កំពុង​ដុតដៃ​ដុតជើង​គ្នា ក្នុង​ការកាយ​ទំនប់​មួយចំនួន ដើម្បី​រំដោះ​ទឹក​ទាំងនោះ​ចេញ​អោយបាន​ឆាប់រហ័ស បញ្ចៀស​ការលិចលង់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ ។​

នៅ​ក្នុង​កិច្ច​អន្តរាគ​ម​ន៏​រំដោះ​ទឹក​ចេញពី​ការលិចលុង​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ដែរ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​បានឲ្យដឹងថា គ្រប់​មន្ទីរ​ជំនាញ​ទាំងអស់​បាន​និង​កំពុង​ប្រើ​គ្រឿងចក្រ ធ្វើ​ការកាយ​បើក​ទំនប់ និង​ការកាយ​នៅ​កាកសំណល់​មួយចំនួន ដែល​ហូរ​ចូល​មក​ផ្តុះ​នៅតាម​មាត់ស្ពាន​មួយចំនួន​នៅ​តាម​បណ្តោ​យ​ផ្លូវជាតិ​លេខ ពីរ ដែល​ការកាយ​កាក​សំណល់​នេះ គឺ​យើង​បញ្ចៀស​បាន​នៅ​ការបាក់​ស្ពាន និង​សម្រួល​ដល់​ទឹក​អោយ​មាន​ការហូរ​លឿន ថែម​ទៀត ។ គួរ​បញ្ជាក់​ផង​ដែរ ថា កន្លងមក​ខេត្ត​តាកែវ របស់​យើង​ក៏​ធ្លាប់​ជួប​គ្រោះ​ទឹកជំនន់​នេះដែរ តែ​ទោះជា​យ៉ាងណាក្តី គ្រប់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បាន និង​កំពុង​សហការ​គ្នា ធ្វើការ​ជួយ​សង្គ្រោះ និង​ជួយ​សម្រួល​រក​ទីទួល​សុ​វត្តិភាព ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​

ដោយឡែក​សម្រាប់​ការខូចខាត​ផល​ដំណាំ​ស្រូវ​វស្សា​វិញ គឺ​មាន​ការ​ខូច​ជិត ១​ពាន់​ហិត​កា​ហើយ មកដល់ពេលនេះ នៅ​ស្រុក​ចំនួន​២ ស្រុក​សំរោង និង​ស្រុក​ត្រាំកក់ ហើយ​វា​និង​បន្ត​ខូចខាត​បន្ថែមទៀត បើសិន​ជា​ស្ថានភាព​ទឹក​នៅ​តែ​បន្ត​មាន​ការកើនឡើង និង​មាន​ភ្លៀង​​ធ្លាក់​​បន្ត​រាល់ថ្ងៃ​បែបនេះ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ៕  តាកែវ​

spot_img
×