Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​ជនជាតិ​ចិន​៣​នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដាក់ពន្ធនាគារ PJ លើ​ករណី​វាយ​ប៉ុនប៉ង សម្លាប់​ស្ត្រី​ខ្មែរ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​បុរស​ជាតិ​ចិន​ទាំង​៣​នាក់ ពីបទ ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ហង់ ចាន់នី អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​រោង​ចក្រ​ស្បែកជើង មាន​ទីលំនៅ ផ្ទះ​165Eoz ផ្លូវ​93 សង្ហាត់​មនោរម្យ ខណ្ឌ​៧​មករា រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ចូល​សង្គ្រោះ​នៅ​គ្លីនិក​ភ្លាមៗ​។ ជនរងគ្រោះ​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក កាមរី​បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AN-1659​។​

​ចំណែក​ជន​បង្ក​ជា​ជនជាតិ​ចិន​គ្នា​៣​នាក់ ក្នុងនោះ​មាន​ឈ្មោះ ចូ ហ្វី​លីប អាយុ​៤២​ឆ្នាំ ធ្លាប់​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ និង​បាន​ព្យាយាម​លួងលោម​ចាប់រំលោភ​ជនរងគ្រោះ​ជា​ច្រើនលើក តែ​មិនបាន​សម្រេច​។​

​ក្រុម​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ បាន​យក​ដែក​គាស់ ហើយ​ជិះ​រថយន្ត​មួយគ្រឿង ធ្វើ​សកម្មភាព​ដេញ​វាយ​ស្ត្រី​រងគ្រោះ នៅពេលដែល​នាង​កំពុង​បើក​រថយន្ត បំណង​ចូល​ទៅ​ហូប​បាយ​នៅ​ហាង​កាហ្វេ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១និង៤៥​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ មុខ​ហាង​កាហ្វេ​តេស្ត ផ្លូវវេង​ស្រេង ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មុន​កើតហេតុ ស្ត្រី​រងគ្រោះ​បើករថយន្ត រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត បម្រុង​ចូល​ទៅ​ហូប​បាយ​នៅ​ហាង​កាហ្វេ​តេស្ត ហើយ​គ្រាន់តែ​ជន​រងគ្រោះ​ចុះ​ពី​លើ​រថយន្ត ស្រាប់តែ​ក្រុម​ជនបង្ក ប្រដាប់​ដោយ​ដែក​គាស់ ចំនួន​២​ដើម បើក​រថយន្ត​កាមរី​ឆ្លាម​មកដល់ ធ្វើ​សកម្មភាព​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ បណ្តាលឲ្យ​ដេក​ដួល​រងរបួស​ធ្ងន់ ហើយ​វាយ​រថយន្ត​ជនរងគ្រោះ បណ្តាលឲ្យ​បែក​កញ្ចក់​ខ្ទេច​ជុំវិញ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនដៃដល់​បើករថយន្ត​គេច​ផ្អើល​អស់​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចេញ​អន្តរាគមន៍ ប្រដេញ​តាម​ចាប់​ជនបង្ក រហូត​ដល់​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ទើប​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​៣​នាក់ ដកហូត​បាន​វត្ថុតាង មានរ​ថថ​យន្ត​របស់​ជនរងគ្រោះ និង​ដែកគាស់​២​ដើម ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​តុលាការ តាម​នីតិវិធី​ច្បាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×