Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ប្ដី​កំណាច​គេចខ្លួន​ជាង​១០​ថ្ងៃ ក្រោយ​ពេល​កាប់​ប្រពន្ធ​ប៊ិះ​ដាច់​ក ព្រោះ​ភ្លើង​ប្រច័ណ្ឌ​ថា​មាន​សហាយ​

spot_img

ភ្នំពេញ​ ៖ បុស​ម្នាក់​ដែល​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត​ប៊ិះ​ដាក់​កញ្ចឹងក ព្រោះ​ភ្លើង​ប្រច័ណ្ឌ បណ្ដាល​ឲ្យ​ប្រពន្ធ​រង​របួសធ្ងន់​ស្ទើរ​ស្លាប់ រួច​បាន​រត់គេចខ្លួន​បាត់ស្រមោល​ជាង​១០​ថ្ងៃ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខេត្ត​បាត់ដំបង ចាប់ខ្លួន​បាន​ហើយ នៅវេលា​ម៉ោង​១១និង២០​នាទី ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​កន្លែង​ដែល​ជន​នេះ​លាក់ខ្លួន ស្ថិតក្នុង​ភូមិ​បួន​ជួរ ឃុំ​បឹង​ប្រិយ៍ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​បើ​តាម​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨ អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម​ឧត្ថមសេនី​យ៍​ទោ អ៊ុច​សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាត់ដំបង ក៏​ដូចជា​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ជនដៃដល់​ដែល​ប៉ុនប៉ង សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ជនដៃដល់​រូប​នេះ រត់គេច​ខ្លួន​មក​ពួន​សំងំ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង ដោយ​នគរបាល ជំនាញ​នៃ​ស្នងកា​រដ្ឋ​ន​នគរបាល​ខេត្ត​បាត់ដំបង ការ សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ២០១៨ នៅក្នុង​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ជ្រុល ជនដៃដល់​ឈ្មោះ ហ៊ាន រិទ្ឋី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ព្រៃ​បឹង ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជា​ប្តី​បាន​ប្រើប្រាស់​កាំបិត​ផ្គាក់​កាប់​ទៅលើ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ត្រេ​ន ពៅ អាយុ ៣៣ ឆ្នាំ​មាន​មុខរបរ​ជា​កម្មការិនី​រោងចក្រ បណ្តាល ឲ្យ​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ក្រោយ​កើតហេតុ ជនដៃដល់​ជា​ប្តី​បាន​គេចខ្លួន​បាត់ ហើយ​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​មូលដ្ឋាន​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ស៊ើបអង្កេត មកដល់​ថ្ងៃនេះ ជនដៃដល់​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន ជំនាញ​ចាត់ការ​តាម​នីតិវិធី ។​

​បើ​តាម​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ផ្ទះជួល នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ដោយ​បុរស​ជា​ប្ដី​បាន​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន ជាមួយ​ប្រុស​ផ្សេង ហើយ​បាន​តាម​រករឿង​នាង​ជា​ប្រពន្ធ ជា​បន្តបន្ទាប់​។ ដោយ​នៅ​មុនពេល​កើតហេតុ ល្ងាច​ថ្ងៃ​ទី​៧ ខែកក្កដា បុរស​ជា​ប្ដី​បាន​ចោទថា នាង​ក្បត់ចិត្ត​ទៅ​មាន​ប្រុស​ថ្មី ហើយ​ពេលនោះ​នាង​បាន​បដិសេធថា អត់​មាន​ទេ ស្រាប់តែ​ប្ដី​បាន​យក​ដែកឆាប​ចុង​ស្រួច គំរាម​ចាក់​សម្លាប់​នាង ប៉ុន្តែ​មិន​ហ៊ាន​រួច​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​។ លុះដល់​ថ្ងៃ​កើតហេតុ ប្ដី​បាន​រករឿង​ដោយ​ចោទ​នាង​ថា មាន​ប្រុស​ថ្មី​បន្ត ទៀត ចំណែក​នាង​ដែល​មិន​បាន​ក្បត់ចិត្ត​ប្ដី​ផង ត្រូវ​ទទួល​រង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​បែបនេះ ក៏​បាន​ប្រកែក​។ ខណៈ​នោះ​ប្ដី​នៅតែ​មិន​ជឿ ហើយក៏​បាន​ទាញ​កាំបិតផ្គាក់ កាប់​រូប​នាង​ជាច្រើន​កាំបិត​ប៉ង​សម្លាប់​រួច​គេចខ្លួន​បាត់​តែម្ដង​។ បន្ទាប់មក​នាង​ត្រូវបាន​អ្នកជិតខាង នាំទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ប្តី​ជា​ជនដៃដល់​បាន​រត់គេចខ្លួន​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×