Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​គម្រោង​ផលិត ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព​ក្នុង​បំណង​កាត់ បន្ថយ​ការ​នាំចូល បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​ខ្នាត​តូច និង​ខ្នាត​មធ្យម ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​

spot_img

​បាត់ដំបង ​៖ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​និង​កំពុង​អនុវត្ត​គម្រោង​ស្តីពី ការជំរុញ​ផលិតកម្ម​ស្បៀង​ដែល​គម្រោង​នេះ​បាន​ទទួលការ ឧបត្ថម្ភ​ថវិកា​ចំនួន​២០,២៥ លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ គម្រោង​នេះ​មាន​គោល បំណង​ផលិត​ពូជស្រូវ​ក្រអូប និង​បន្លែ​សុវត្ថិភាព​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល ដោយ​ត្រូវ​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ មាន​ខេត្ត​តាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់​ឆ្នាំ កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀមរាប​។ នេះ​បើ​តាម​ការអះអាង​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ពិ​ព័​រណ៌​ផ្សារណាត់​បន្លែ​និង​ផលិតផល​សុវត្ថិភាព​គឺជា​សមិទ្ធផល មួយ​របស់​គម្រោង​នេះ ហើយ​ត្រូវបាន​រៀបចំ​ធ្វើ​គ្រប់​ខេត្ត​គោលដៅ ជាក់ស្តែង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ ២០១៨ អគ្គនាយកដ្ឋាន សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀបចំ​ពិ​ព័​រណ៌​ផ្សារណាត់​នេះ នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង ក្រោម​អធិបតិភាព​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស មាន​លោក​ហឿង សា​គន្ធ​អភិបាលរង​ខេត្ត លោក​ថ្នាក់ ដឹកនាំ​ក្រសួង ខេត្ត រួមជាមួយ​លោក លោកស្រី មន្ត្រីរាជការ និស្សិត អាជីវករ ក្រុន​ហ៊ុន កសិករ​ផលិត​បន្លែ សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​មាន​ចំនួន​ប្រមាណ​២០០​នាក់ បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​មាន​ចំណាប់អារម្មណ៍​នា​ឱកាស​នេះ លោក​អភិបាលរង​ខេត្ត សូម​ធ្វើ​ការគាំទ្រ ព្រោះ​គម្រោង​បាន​ជួយ​ជំរុញ​និង​បង្កើន​ការ ផលិត​បន្លែ​និង​ផលិតផល​សុវត្ថិភាព​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល ធានា​សុខ​ភាព​សាធារណៈ​។​

​មានមតិ​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​អនុវត្ត​គម្រោង​ដែល​បាន​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​អនុវត្ត​គម្រោង​សម្រេចបាន​លទ្ធផល​ល្អ ជាពិសេស​សូម​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ឧបត្ថម្ភ​ថវិកា ដើម្បី​អនុវត្ត​គម្រោង​នេះ​ផ្តោត​ជា​សំខាន់​ទៅលើ​ការផលិត ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព​ក្នុង​បំណង​កាត់ បន្ថយ​ការ​នាំចូល បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​ខ្នាត​តូច និង​ខ្នាត​មធ្យម ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជា​ពិសេស​ធ្វើ​ការ អភិវឌ្ឍ​ផលិតកម្ម​បន្លែ ផ្លែឈើ ធានា​សុខ​ភាព​សា ធា​រណៈ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន កាត់បន្ថយ​ភាពក្រីក្រ​និង​ចំណាកស្រុក​តាមរយៈ ១.​ធ្វើការ បង្វែរ​ទិសដៅ​ផលិត​ពី​ការផលិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទៅជា ការផលិត​សម្រាប់​ធ្វើ​កសិពាណិជ្ជកម្ម​វិញ កែប្រែ​ការផលិត បន្លែ​ក្នុង​សួន ទៅ​ជា​ការផលិត​ក្នុង​ចំការ ២.​បញ្ចូល​បច្ចេក ទេស​ផលិត​ដូច​ជា​ការជ្រើសរើស​ពូជ ការប្រើប្រាស់​ជី ថ្នាំ ប្រព័ន្ធ​ដំណក់ទឹក ផ្ទះ​សំណាញ់​ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃ​ដី​ដដែល ធានា​គុណភាព និង​សុវត្ថិភាព​បន្លែ តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ៣. កែលម្អ​ខ្សែសង្វាក់​ផលិតកម្ម ផលិត​តាម​ផែនការ ឬ​តាម​កម្មវិធី​ច្បាស់លាស់ តាម​ការបញ្ជា​ទិញ តម្រូវការ ទីផ្សារ ដោយ​ត្រូវ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ៤.​ក្រៅពី​ការផលិត អ្នក​ផលិត​ត្រូវ​គិតគូ និង​ពិនិត្យ​លទ្ធភាព​ពី​ការ​វិច​ខ្ចប់ ថែរក្សា​ទុកដាក់ ការកែច្នៃ និង​ដឹកជញ្ជូន​ផលិតផល​ទៅ​កាន់​ទីផ្សារ​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា ទាំង​យន្តការ​ផលិត និង​គោល ការណ៍​បច្ចេកទេស​ផលិត បាននិងកំពុង​ចូលរួមចំណែក​យ៉ាង សកម្ម​ក្នុង​ការកសាង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០៣០ ដែល​ត្រូវ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ទៅ​កសិកម្ម​ទំនើប យន្តូ​ប​នីយកម្ម​កសិកម្ម មានការ ប្រកួតប្រជែង ធន​និង​បម្រែបម្រួល​អាកាសធាតុ​។ ដើម្បី​ធានាបាន​នូវ​សុក្រឹត្យភាព យុត្តិធម៌ តម្លាភាព និង​ការ ប្រកួតប្រជែង លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អគ្គនាយក ដ្ឋា​ន​កសិកម្ម​ខិតខំ​ឲ្យអស់​លទ្ធភាព ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ ពី​គុណភាព សុវត្ថិភាព​បន្លែ ផ្លែឈើ និង​ផលិតផល​ផ្សេងៗ ជូន​ផលិតករ សហគមន៍ និង​ម្ចាស់​កសិដ្ឋាន​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×