Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​កម្ពុជា​រកឃើញ ម៉ាស៊ីនតេ​ស្តិ៍​រក​សារធា​តុ​គីមី​ផ្ទុក​ក្នុង​បន្លែ សាច់ ផ្លែឈើ មាន​សារប្រយោជន៍ ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ យុវជន​ដែល​ជា​អតីត​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សហការី​ស្ថាបនិក​ផ្សារ​ខ្មែរ​នៅ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្នុង​គោលបំណង​បង្ហាញ ជូន​ពី​របកគំហើញ និង​ស្នើសុំ​នូវ​អនុសាសន៍ លើ​របក គំហើញ​ថ្មីៗ​នៃ “​ម៉ាស៊ីនតេ​ស្តិ៍​រក​សារធា​តុ​គីមី​ផ្ទុក​ក្នុង​បន្លែ សាច់ ផ្លែឈើ ដែល​ជា​បចេ្ចកវិទ្យា​ទំនើប មាន​សារប្រយោជន៍​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ជំនួប​នេះ នា​វេលា​ម៉ោង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​ជំនួប​នេះ​ដែរ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ និង​កោតសរសើ​ក្រៃលែង ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​អតីត​ក្រុមនិស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ដែល​បាន​សហការ​គ្នា​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​នៅ​ម៉ាស៊ីន​ដ៏​មាន​សារប្រយោជន៍​ខាងលើ មាន​សមត្ថភាព​វា​ស់ដឹង នូវ​កម្រិតជាតិពុល​ថ្នាំ​សត្វល្អិត ជាង​១.៧០០​ប្រភេទ សារធាតុ​លោហៈ​ធ្ងន់​ភាគច្រើន ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រុក្ខជាតិ និង​ថ្នាំ​ហ្វ​ក​ម៉​ល ជាដើម​។ របកគំហើញ​នេះ គឺជា​សមត្ថ​ផល​ថ្មី​ដំបូង​គេ​បង្អស់​ដែល​ផ្សារ​ខ្មែរ បាន​រកឃើញ​សម្រាប់​បម្រើ ជូន​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​ផលិតផល ដែល​ឆ្លងកាត់​ការធ្វើ​តេស្ត ត្រួត ពិនិត្យ​ត្រឹមត្រូវ និង​តាមរយៈ​ការ​តម្លើង នៅ​ឧបករណ៍​នៅលើ​ទូរស័ព្ទដៃ (Mobile App) ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​កុំព្យូទ័រ ។​

​ជាមួយគ្នានេះដែរ ឧបករណ៍​ធ្វើតេស្តិ៍​នេះ ក៏​អាច​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កសិកម្ម​ឲ្យស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​ជួយ​កសិករ​កម្ពុជា ឲ្យមាន​ទីផ្សារ​កសិផល​ត្រឹមត្រូវ ព្រមទាំង​ផ្តល់​ជូន​នូវ​ការប្រឹក្សា​លើ​បច្ចេកទេស​ដាំ​ដុះ​តាម​បែប​ទំនើបកម្ម តាមរយៈ​ផ្តល់នូវ​ការ​សិក្សា​ដី ការ​គណនា​ផ្ទៃដី តម្លើង​ប្រព័ន្ធ​ស្រោចស្រព និង​ផ្តល់​គ្រាប់​ពូជ​ជូន​ដល់​កសិករ​រួចជាស្រេច និង​លើកស្ទួយ​កសិកម្ម​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន និង​បង្កើន​ជីវភាព​ប្រជាជន​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ លោក ភុន រតនា បាន​ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ផ្តល់​នូវ​កិច្ចសហការ និង​ការលើកទឹកចិត្ត​លើ​របកគំហើញ​ថ្មី​របស់​ផ្សារ​ខ្មែរ​ខ្លួន ដើម្បី​ជា​ទំនុកចិត្ត​ដល់​ផលិត​ករ អាជីវករ ក៏ដូចជា​ការជំរុញ​ផលិតផល​កសិកម្ម នៅតាម​ទីផ្សារ​បន្លែ​មាន​សុវត្ថិភាព និង​ធានា​សុខមាលភាព​ប្រជាពលរដ្ឋ​។​

ឆ្លើយតប​ទៅនឹង​សំណើរ​នេះ លោក វេង សាខុន បាន​បញ្ញា​ក់ថា នៅ​គ្រប់​ផ្នែក​ពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រដ្ឋបាល​ជលផល ជាពិសេស អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​សហការ​គ្នា​ជាមួយ​សហគ្រិន ផ្សារ​ខ្មែរ​នេះ ដើម្បី​ជួយ​លើកស្ទួយ និង​កៀរគរ​រក​ជំនួយ​ឧបត្ថម្ភ​តាមរយៈ​គម្រោង​ផ្សេងៗ​តាម​លទ្ធភាព ព្រមទាំង​បង្កើតឲ្យមាន​ការ​ចេញ​វិញ្ញាបន បត្រ​ (Certificate )​ទទួលស្គាល់​គុណភាព​ផលិតផល និង​ការ​ធ្វើតេស្តិ៍​ផ្សេងៗ​ទៀត របស់​សហគមន៍ សហគ្រាស​កសិកម្ម ក្នុង​គោល បំណង​កសាង​សេចក្តីទុកចិត្ត​ដល់​អតិថិជន​ក្នុងការ​ទិញ​មក​បរិភោគ និង​ជួយ​គាំទ្រ​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​តូច​មួយ​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តសិ​ទ្ធិភាព​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×