Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ អនុវត្ត​តាម​បទបញ្ជា និង​ត្រៀម​អន្ដរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​

spot_img

​កំពង់ស្ពឺ ៖ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​ដាក់បទបញ្ជា​អោយ​កងកម្លាំង​នគរបាល​នៅ​ស្នងការដ្ឋាន គ្រប់​ការិយាល័យ​ជំនាញ តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​.​ស្រុក និង​ប៉ុស្ត៍ នគរបាល​រដ្ឋបាល​ត្រូវ​បង្កើន​និង​យកចិត្ដទុកដាក់​លើ​គោលដៅ​ចំណុច​ខ្ពស់​ត្រៀម​ការជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ក្នុង​ករណី​ចាំបាច់​ជួប​នូវ​គ្រោះធម្មជាតិ ទឹកជំនន់​ដោយសារ​ឥទ្ធិពល​នៃ​ភ្លៀង​បាន​បន្ដ​ធ្លាក់​រាយប៉ាយ​នៅស្ទើ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​លោក​ឧត្ដមសេនីយ៍ទោ បានបញ្ជាក់​ថា កងកម្លាំង​ដែល​ត្រៀម​ការជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ពិសេស​នៅ​តំបន់​មួយចំនួន​ដូច​ជា​តាម​សណ្ដរ​ដងស្ទឹង​ព្រែក​ត្នោត ភូមិ ឃុំ មួយចំនួន​ដែល​ស្ងិតនៅ​ជាប់​និង​ដងស្ទឹ​ង ដែល​អាច​បង្ក​ជា​គ្រោះទឹកជំនន់ ជន់​លិច​ភូមិឋាន ផ្ទះសម្បែង របស់​ពួកគាត់​នៅពេល​យប់ អាច​បណ្ដាល​ឲ​មាន​គ្រោះថ្នាក់ បាត់បង់​ដល់​អាយុជីវិត​មនុស្ស សត្វពាហនៈ និង​ទ្រព្យសម្បត្តិ ទន្ទឹម​នឹង​នោះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​មាន​វិធានការ​ពង្រឹង​ការពារ​សន្ដិសុខ សុ​វត្តិភាព​ជូន​ពួកគាត់ ទាំង​ការ​ទុក​សម្ភារៈ ជំរំ​ជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន រួមទាំង​ការប្រើប្រាស់​ទឹក​ជៀសវាង ទឹក​មិន​ស្អាត​កើត​ទៅជា ជំងឺរាក​រួស ផ្សេងៗ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×