Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង​

spot_img

​ប្រទេស​សិង្ហ​បុរី​បាន​ប្រកាស​ពី​ការ​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយនឹង​ប្រទេស​កូរ៉េខាងជើង ខណៈ​ដែល​អង្គការសហប្រជាជាតិ និង​អា​មេ​រិច​កំពុង​ស្វែងរក​វិធី​ការ​ឲ្យ​តឹង​បន្ថែម​ទៀត​ប្រឆាំង​នឹង​របប​ផ្តាច់ការ​មួយ​នេះ​។​

​បើ​តាម​គយ​របស់​ប្រទេ​សិង្ហបុរី បានឲ្យដឹងថា រាល់​ទំនិញ​ពាណិជ្ជកម្ម​ទាំងអស់​មក​ពី ឬ​ក៏​ទៅ​កូរ៉េខាងជើង​ត្រូវ​ហាមឃាត់​ចាប់តាំងពី​ថ្ងៃ​ទី ៨ ខែវិច្ឆិកា នេះ​តទៅ​។ អ្នក​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​បំរាម នឹង​ត្រូវ​ទទួលរង​ការផាកពិន័យ ឬ​ក៍​អាច​ប្រឈម​ជាប់គុក​រហូតដល់ ២​ឆ្នាំ​។​

​ការប្រកាស​ពី​ការ​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ ធ្វើឡើង​ខណៈ​ដែល​អង្គកា​រ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​កូរ៉េខាងជើង ក្រោយ​ពេល​របប​កុម្មុនិស្ត​នេះ​បាន​ធ្វើ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី ៦​។​

​ប្រទេស​សិង្ហ​បុរី​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី ៨ របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​ជាមួយនឹង​សិង្ហ​បុរី​ស្មើ​តែ​ប្រមាណ ០,២​ភាគរយ​ប៉ុណ្ណោះ​។​

​ដៃគូ​ជំនួញ​ដ៍​ធំ​បំផុត​របស់​កូរ៉េ​ខាងជើង​គឺ​ប្រទេស​ចិន ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ស្មើ​រហូតដល់ ៩០​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​។​

​កាលពី​ខែ​មករា ឆ្នាំ ២០១៦ ក្រុមហ៊ុន​សិង្ហ​បុរី​មួយ​ឈ្មោះ Chinpo Shipping បាន​ទទួល​រង​ការពិន័យ​ជា​ទឹកប្រាក់​ចំនួន ១២៥.៧០០​ដុល្លា​អា​មេ​រិច​ដោយសារតែ​ក្រុមហ៊ុន​នេះ​សម្របសម្រួល​ការដឹកជញ្ជូន​អាវុធ​ពី​ប្រទេស​គុយបា ទៅ​កូរ៉េខាងជើង​។​

​បច្ចុប្បន្ន សិង្ហ​បុរី​នៅ​តែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង ចំនែក​ព្យុងយ៉ាង​វិញ​នៅ​តែ​រក្សា​ស្ថានទូត​របស់​ខ្លួន​នៅ​តំបន់​ហិរញ្ញ​វត្ថ​ក្នុង​ប្រទេស​សិង្ហ​បុរី​៕ សុភ័ក្ត្រ​

spot_img
×