Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ស្រវឹងស្រា រករឿង និង​យក​កាំបិត​ខ្វែវ កាប់​ប្រពន្ធ របស់ខ្លួន បណ្តាលឱ្យ​រងរបួស​ដៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ឧត្តរមានជ័យ​ ៖ មាន​ករណី ហិង្សា​ក្នុង​គ្រួសារ​មួយ រវាង​ប្តី​និង​ប្រពន្ធ ដោយ​ជនសង្ស័យ​ជា​ប្តី ផឹកស្រា​ស្រវឹង រករឿង​ប្រពន្ធ ហើយ​បាន​យក​កាំបិត​ខ្វែវ កាប់​ទៅលើ​ប្រពន្ធ​បណ្តាលឱ្យ​រងរបួស​ដៃ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា ហេតុការណ៍​ប្តី​កាប់​ប្រពន្ធ​នោះ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ហេតុ​ការ​នេះ បាន​កើតឡើង​កាស​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជន​បង្ករ​ជា​ប្តី ដែល​កាប់​ប្រពន្ធ​នោះ មានឈ្មោះ រស់ ខន ហៅ ពៅ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ប្រពន្ធ ឈ្មោះ ជួ នួន ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មូលហេតុ ជនសង្ស័យ​ស្រវឹងស្រា ហើយរ​ករឿង​និង​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ប្រពន្ធ បណ្តាលឱ្យ​ត្រូវ​ខ្នង​ដៃ ខាងស្តាំ​ប្រវែង​៥ ស​.​ម រងរបួស​។​

បច្ចុប្បន្ន សមត្ថកិច្ច កំពុង​សួរនាំ​នៅ​អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល​និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×