Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅតែ​បន្ត​យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​ទូទាំងប្រទេស ឆ្លើយតប​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​នានា នៅតែ​បន្ត​ធ្វើ​ឡើង​ដោយ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យទំនិ​ញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្តន៍​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ឯកភាព​ឲ្យមាន​ការ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ ១៦០​រៀល​/​លីត្រ ពោល​គឺ ៣,៩៥០​រៀល សម្រាប់​ប្រេងសាំង​ធម្មតា និង​៣,៧៥០​រៀល សម្រាប់​ប្រេងម៉ាស៊ូត នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​សម្រាប់​ថ្ងៃ​ទី​១៩ នៃ​យុទ្ធនាការ​នេះ មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ទៅ​កាន់​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន ៨៧ ស្ថានីយ​ទូទាំងប្រទេស ដែល​មាន​ដូចខាងក្រោម​៖ + ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​ស្ថានីយ​ប្រេង​បាន​ចំនួន ០៩​ទីតាំង​ក្នុង​ខេត្ត​មណ្ឌលគិរី ។ + ខេត្ត​កណ្ដាល​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត កណ្ដាល បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​ស្ថានីយ​ប្រេង​បាន​ចំនួន ៣៨​ទីតាំង ក្នុង​ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ខេត្ត​កណ្ដាល​។ + ខេត្ត​កំពង់ស្ពឺ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​ស្ថានីយ​ប្រេង​បាន​ចំនួន ១៥​ទីតាំង ។ + រាជធានី​ភ្នំពេញ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ សាខា​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ និង​សាខា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​ស្ថានីយ​ប្រេង​បាន​ចំនួន ២៥​ទីតាំង នៅក្នុង​ខណ្ឌ​មួយចំនួន នៃ​រាជធានី​ភ្នំពេញ​។​

​ចំពោះ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ ដែល​បាន​រកឃើញ​មាន​បញ្ហា​ជាមួយ​តម្លៃ​ប្រេង មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើ​ការសម្របសម្រួល និង​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំង​អស់នោះ ធ្វើ​ការកែប្រែ​តម្លៃ​ប្រេង​ភ្លាមៗ ទៅ​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ដោះស្រាយ​ការលំបាក និង​ជួយ​សម្រួល​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×