Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើក​ម៉ូតូ ធ្វេសប្រហែស បុក​គូទ​រថយន្ត​កំពុង​ឈប់​ពី​ក្រោយ បណ្តាលឲ្យ​ស្លាប់​

spot_img

​កណ្តាល ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ បុក​គូថ​រថយន្ត​ធំ ដែល​ចត​នៅលើ​ចិញ្ចើមផ្លូវ បណ្តាលឲ្យ​ស្លាប់ គួរ​ឲ្យ​អនិច្ចា ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​ថ្ងៃទី​១៩ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​យប់ នៅ​ចំណុច​ផ្លូវ​លេខ​១១០ ស្ថិតនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​បើ​តាម​របាយការណ៍រ​បស់​សេនាធិការ នគរបាល​ស្រុក​ស្អាង បានបញ្ជាក់​ថា ដោយ​មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ឃី អាំង​ផាវ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​មិន​ពាក់មួក​សុ​វត្ថ​ភាព​) មាន​ទីលំនៅ​ភូមិ​ព្រែ​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​បើកបរ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើកបរ​ម៉ូតូ​ខាងលើ បាន​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ (​ប្រភេទ​ដឹកទំនិញ​ធន់​ធំ​)​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A5510 ពីក្រោយ​ចំហៀង​ខាងឆ្វេង អ្នកបើក បរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​) ដែល​ចត​រថយន្ត​ឈប់​ស្ងៀម​ក្បាល​ទៅ​ទិស​ខាងជើង​។ អ្នករងរបួស ត្រូវបាន​ក្រុមគ្រួសារ ដឹក​យក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្នំពេញ ប៉ុន្តែ​បាន​ស្លាប់​តាម​ផ្លូវ ។​

​បន្ទាប់ពី​សមត្ថកិច្ច ធ្វើការ​ពិនិត្យ​និង​វាស់វែង ទី​កន្លែង​កើតហេតុ​រួច ក៏​បាន​យក​វត្ថុតាង​ទាំងពីរ​មក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

​នគរបាល​ស្រុក​ស្អាង បាន​ធ្វើការ​សន្និដ្ឋាន​ថា​: ករណី​នេះ​បង្កឡើង​ដោយ​អ្នក​បើក​ម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើករថយន្ត ពេល​ឈប់​ចត មិន​ដាក់​សញ្ញា​សម្គាល់ ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើ​ង ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×