Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​ចេញពី​ផុតពី​យន្ដហោះ ឆ្កែ​មួយ​ក្បាល​អាច​រស់​នៅបាន​៦​ថ្ងៃ​នៅលើ​វា​ខ្សាច់​ក្ដៅហែង​

spot_img

​តាម Oddity central ឱ្យដឹងថា បន្ទាប់ពី​ធ្លាក់​ចេញពី​យន្ដហោះ Atacama ឆ្កែ​មួយ​ក្បាល​ឈ្មោះ​Gaspar នៅមាន​ជីវិត​ដ៏​អស្ចារ្យ​បន្ទាប់​រកឃើញ​វា​៦​ថ្ងៃ​ក្រោយមក ។​

​ការរក្សា​ជីវិត​បាន​មួយ​សប្ដាហ៍ Atacama ជា​រឿង​មួយ​ដែល​សូម្បី​ចំពោះ​មនុស្ស​មានគំនិត​គិតគូរ​ក៏​ពិបាក​នឹង​រស់​បានដែរ កុំថាឡើយ​វា​ជា​សត្វ​ឆ្កែ​តូច​មួយ ព្រោះ​ទីនោះ​ជា​វាល​ខ្សាច់​ក្ដៅ​ស្ងួត​បំផុត​ពិភពលោក​។​

​Gaspar និង​ម្ចាស់​របស់​វា​

​ម្ចាស់​របស់ Gaspar បាន​ចាក​ចេញពី Santiago de Chile កាត់​ទីក្រុង​Iquique, ភាគ​ខាងជើង​តាម​រថយន្ដ​។​ចំណែក​ឆ្កែ​របស់គាត់​បាន​ទុកឱ្យ​ធ្វើដំណើរ​ជាមួយ​មិត្តភក្ដិ​នាង​តាម​យន្ដហោះ​។​

Gaspar ត្រូវបាន​គេ​យកទៅ​ទុក​ក្នុង​កន្លែង​ដាក់​សត្វ​របស់​យន្ដហោះ ហើយ​នៅពេល​យន្ដហោះ​កំពុង​រៀប​ចុះចត ស្រាប់តែ​
​ទ្វារ​កន្លែង​ទុក​សត្វ​របើក​គន្លឹះ ហើយ​ឆ្កែ​មួយ​ក្បាល​នេះ​ព្រោះតែ​ភ័យខ្លាច​ក៏​លោត​ចុះ ហើយ​រត់​ទៅកាន់​វាល​ខ្សាច់​Atacama ដែល​នៅ​ជិត​ព្រលានយន្ដហោះ​។​


​Gaspar​ខណៈដែល​គេ​រកឃើញ​

​កងកម្លាំង​រុករក រួមទាំង​យោធា​ផង​បាន​ខិតខំ​ប្រឹងប្រែង តែ​មិន​ប្រទះឃើញ​សោះ រហូត​៦​ថ្ងៃក្រោយ​មក​គេ​ឃើញ​វាស​ម្ងំ​លើ​វាល​ខ្សាច់​ក្នុងស្ថានភាព​ទ្រុឌទ្រោម​ស្រក​អស់​៣​គីឡូក្រាម​។​

​ក្រុមហ៊ុន​អាកាសចរណ៍​បាន​សារភាព​និង​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ ប៉ុន្ដែ​គេ​នៅ​ងឿងឆ្ងល់​ថា​ហេតុអ្វី Gaspar នៅមាន​ជីវិត​បាន សូម្បី​ទឹក​មួយ​តំណក់​ក៏​គ្មាន​ផង​៕

សូយន

spot_img
×