Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​និង​ខ្ទឹមស​ ទុក​វា​១០​ថ្ងៃ​…​ក្លាយជា​ឱសថ​ទិព្វ​! (មានវីដេអូ)

spot_img

ក្រៅពី​ប្រសិទ្ធភាព​បង្ការ​និង​ជំនួយ​ព្យាបាល​ជំងឺមហារីក​ដោយ​គ្មាន​ផលប៉ះពាល់​ដល់​រាងកាយ នោះ​គ្រាន់តែ​ពិ​សាវា​ឱ្យបាន​ជាប់​ក្នុង​រយៈពេល​ខ្លី នោះ​អ្នក​អាច​សម្រក​ទម្ងន់​ដល់​ទៅ​៥​គីឡូ​(​ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់​)​។​

​ខ្ទឹម​សមាន​ផ្ទុក​បរិមាណ allicin ច្រើន ដែលមាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការ​ឃ្លាន​អាហារ ជួយ​រំលាយ​សារធាតុ​ខ្លាញ់ ក៏ដូចជា​ទប់ស្កាត់​«​សកម្មភាព​សន្សំ​ខ្លាញ់​ក្នុង​រាងកាយ​»​។ គួបផ្សំ​ជាមួយ​ស្រា​បៀរ​នឹង​ជួយ​ឱ្យ​ដំណើរការ​សម្រក​ទម្ងន់​ប្រព្រឹត្ដទៅបាន​ឆាប់រហ័ស​ជាង​។​

​របៀប​ធ្វើ​

​វត្ថុធាតុដើម​ត្រូវ​ត្រៀម​

-​ខ្ទឹមស​ស្រស់​១​គីឡូក្រាម​
-​ស្រា​បៀរ​១​កំប៉ុង​
-​ក្រដាសប្រាក់​សម្រាប់​អាំង​សាច់​
​ឥ​ឆ្នាំងអគ្គិសនី​


​របៀប​អនុវត្តន៍​

-​លាង​ខ្ទឹមស​ឱ្យ​ស្អាត ដោយ​កាត់​ឫស​
-​យក​ខ្ទឹមស​ទាំងនោះ​ដាក់​ក្នុង​ចាន ហើយ​ចាក់​ស្រា​បៀរ​ចូល​បន្ដិច​ម្ដងៗ​រួច​ត្រាំ​ទុក​ប្រមាណ​៣០​នាទី​។​អំឡុង​ពេលនោះ​ឧស្សាហ៍​ក្រឡុក​វា​ដើម្បីឱ្យ​ស្រា​បៀរ​ជ្រាបចូល​ក្នុង​ខ្ទឹមស​

-៣០​នាទី​ក្រោយមក​យក​ខ្ទឹមស​ទាំងអស់នោះ​ចេញ រួច​ដាក់​ចូលក្នុង​ក្រដាសប្រាក់​ខ្ចប់​ឱ្យ​ជិត រួច​ដាក់​វា​ចូលទៅក្នុង​ឆ្នាំងអគ្គិសនី​ចុច​គន្លឹះ​ផ្ងំបាយ​ទុក​វា​២​សប្ដាហ៍​

​ពេលដែល​ផ្ងំ​វា អ្នក​គប្បី​ត្រួតពិនិត្យ​៥​ថ្ងៃ​ម្ដង ប៉ុន្ដែ​នៅពេល​ដំបូង​ត្រូវ​ពិនិត្យមើល​២​ថ្ងៃ​ម្ដង​។​ក្រោយ​រយៈពេល​៥​ថ្ងៃ ប្រសិនបើ​ខ្ទឹមស​ចាប់ផ្ដើម​ទៅកាន់​ពណ៌​ប្រផេះ រាង​ទន់​និង​ជះក្លិន​ខ្លាំង នោះ​វា​ពិតជា​ឡើង​មេ​បានល្អ​ណាស់​។​រហូតដល់​ថ្ងៃទី​១០ ខ្ទឹមស​នឹង​ប្ដូរ​ទៅកាន់​ពណ៌​ខ្មៅ​ទាំងស្រុង ហើយ​មាន​ក្លិនក្រអូប ឱជា​រសជូរ​អែម​គួរឱ្យ​ឆ្ងាញ់ ។ អ្នក​បន្ដ​ទុក​វា​៥​ថ្ងៃ​ទៀត​អាច​ពិសា​បាន​ហើយ​។

របៀប​ប្រើ​

​ក្នុង​មួយថ្ងៃ​អ្នកយក​វា​១​មើម​ដើម្បី​បរិភោគ​ចែកជា​២​លើក គឺ​ពេលព្រឹក​និង​ពេលយប់ អ្នក​គ្រាន់តែ​បកសម្បក​ខាងក្រៅ ហើយ​បរិភោគ​សាច់​ខាងក្នុង​បាន​ហើយ ។​សាកល្បង​បែបនេះ​ពីមួយ​សប្ដាហ៍​ទៅ​១០​ថ្ងៃ​អ្នក​អាច​ដឹង​ពី​ប្រយោជន៍​វា​យ៉ាងពិត​ប្រាកដ ពិសេស​ទម្ងន់​របស់​អ្នកនឹង​ថយចុះ សំណល់​សារធាតុ​អាក្រក់​ក៏​លែងមាន​។ ប្រសិន​មាន​លក្ខណៈ​បែបនេះ​អ្នក​អាច​បរិភោគ​រាល់ថ្ងៃ​បាន ព្រោះ​វា​សុវត្ថិភាព​និង​មិន​ខុស​អ្វី​ជាមួយ​អាហារ​ប្រចាំថ្ងៃ​របស់​យើង​ឡើយ​។​

​ការធ្វើឱ្យ​ខ្ទឹមស​ឡើង​មេ​បែបនេះ​គេ​ហៅថា​ខ្ទឹម​ខ្មៅ វា​ពិត​ជាមាន​ប្រសិទ្ធភាព​លើសពី​ខ្ទឹមស​រាប់សិប​ដង​។​លើ​ពិភពលោក​គេ​ហៅ​ខ្ទឹម​ខ្មៅ​គឺជា​ឱសថ​ទិព្វ ព្រោះ​វា​ជួយ​ព្យាបាល​ជំងឺ​បាន​យ៉ាង​ល្អ​៖ ប្រឆាំង​ភាពចំណាស់ បង្ការ​មហារីក បន្ថយ​cholesterol បង្ការ​ភាព​រឹង​សរសៃឈាម បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ​៕

​សូយន

spot_img
×