Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​អវកាស​ទម្ងន់​៨,៥​តោន នឹង​ធ្លាក់​ចុះ​លើ​ផែនដី ៖ តើ​កម្ពុជា​យើង​អាច​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​ដូច​វៀតណាម​ដែរ​ឬទេ​?

spot_img

តាម​គេហទំព័រ DKN របស់​វៀតណាម ឲ្យដឹងថា វៀតណាម និង​ប្រទេស​ជាច្រើន​នៅ​ទីប​អាស៊ី អឺរ៉ុប និង​អាមេរិក សុទ្ធសឹង​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់ បើ​តាម​កូអ័រ​ដឺ​ណេ ដែល​ប្រកាស​ផ្សាយ​ដោយ ESA ។​តាម Mirror ពួក​អ្នកវិទ្យាសាស្ត្រ​អវកាស​កំពុង​ប្រឹងប្រែង​តាមឃ្លាំមើល​ស្ថានីយ៍​អវកាស Tiangong-1 របស់​ចិន ដែល​កំពុង​បាត់បង់​ការគ្រប់គ្រង​ហើយ​ធ្លាក់​សំដៅ​មក​លើ​ផែនដី​។ ស្ថានីយ៍​ដែលមាន​ទំងន់​៨,៥​តោន​នេះ លែង​ត្រួតត្រា​បាន​នៅ​ឆ្នាំ ២០១៦ ជាហេតុ​នាំ​ឲ្យ​នឹង​កើត​មាន​ការប៉ះទង្គិច​ពុំ​អាច​ព្យាករណ៍​ដឹង​មុន​បាន ទាំង​ពេល​វេលា​ក៏​ដូច​ជា​ទីតាំង​ជាក់លាក់ ដែល​វា​នឹង​ធ្លាក់ចុះ​។​

​Tiangong-1 កំពុង​ធ្លាក់​សំដៅ​មក​លើ​ផែនដី​

ប៉ុន្តែ​ថ្មីៗ​នេះ ស្ថាប័ន​អវកាស​ទ្វីបអឺរ៉ុប (ESA) បាន​ប្រកាស​ព័ត៌មាន​ពី​តំបន់ Tiangong-1 អាច​ធ្លាក់​។ “​ផ្អែក​តាម​សណ្ឋាន​នៃ​តារា​វិថី​របស់​ស្ថានីយ​អវកាស​នេះ យើង​អាច​ទាត់​ចោល​លទ្ធភាព​ដែល​បំណែក​ណាមួយ​នោះ​របស់​វា​ខ្ទាត​ចេញ​ក្រៅ​រយៈទទឹង ៤៣​ដឺ​ក្រេ ភាគ​ខាងជើង និង​៤៣​ដឺ​ក្រេ​ភាគខាងត្បូង​។ ប្រការ​នេះ​មានន័យ​ថា Tiangong-1 អាច​ធ្លាក់ចំ​ទីតាំង​ណាមួយ​នោះ​លើ​ផែនដី​ក្នុង​ចន្លោះ​រយៈទទឹង​ខាងលើ ឧទាហរណ៍​ដូចជា​ប្រទេស​មួយចំនួន​នៅ​ទ្វីបអឺរ៉ុប​។​

​អ្នកជំនាញការ​នៅ​បាន​ពន្យល់​លំអិត​បន្ថែម​ថា ៖ បណ្តា​ចំណែក​របស់​Tiangong-1 ក៏​អាច​បាចសាច​ទៅលើ​បណ្តា​ទីក្រុង​ធំៗ​ដូចជា LA ញូវយ៉ក របស់​អាមេរិក បារាំង អេ​ស្ប៉ាញ អ៊ីតាលី ។​ល​។ នៅ​ទ្វីបអឺរ៉ុប​។ ប្រការ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ត្រូវបាន​គេហទំព័រ​នេះ​លើកឡើង​ថា គឺ​នៅ​ទ្វីប​អាស៊ី វៀតណាម​ក៏​ស្ថិតនៅក្នុង​តំបន់​គ្រោះថ្នាក់​ផង​ដែរ តាម​ការព្យាករណ៍​របស់ ESA​។​

​តំបន់​គ្រោះថ្នាក់​ស្ថិតនៅ​កណ្តាល​គំនូស​ក្រហម​២ បើ​តាម​ការព្យាករណ៍រ​បស់ ESA​។​

តាម​ការព្យាករណ៍​របស់ ESA ពេលវេលា​ដែល​ស្ថានីយ៍​នេះ ធ្លាក់​ចូល​ដល់​បរិយាកាស​របស់​ផែនដី គឺ​អំឡុង​ខែ ២/២០១៨​។ ខណៈពេល​នោះ​បណ្តា​ផ្នែក​ទាំងឡាយ​របស់​ស្ថានីយ៍​អវកាស​នេះ​នឹង​ឆេះ​ខ្លោច ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា អាច​មាន​នូវ​ដុំ​លោហៈ​ធំៗ​ពុំ​ទាន់​ឆេះ​អស់ និង​ធ្លាក់​មក​លើ​ផែនដី​។ បង្ក​មហន្តរាយ​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ តាម​អ្នកជំនាញការ​ឲ្យដឹង​ថា គេ​អាច​ដឹង​បាន​មុន​ប្រមាណ ពី​៦-៧​ម៉ោង​ប៉ុណ្ណោះ​នៅ​មុនពេល​ដែល​វា​ធ្លាក់​ដល់​ដី​៕ សូ​យ​ន​ 

spot_img
×