Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​អង្គការ Proactiva ចោទប្រកាន់​អ៊ីតាលី​បដិសេធ​ទទួលយក​សព​ស្ត្រី​ម្នាក់​និង​កូនក្មេង​ម្នាក់ ខណៈ​ឆ្មាំ​សមុទ្រ​លី​ប៊ី​​ទុក «​អ្នក​ទាំងពីរ​» ឲ្យ​ស្លាប់​ក្នុង​សមុទ្រ​

spot_img

​ប្រទេស​អ៊ីតាលី​ត្រូវបាន​រិះគន់ បន្ទាប់ពី​បាន​បដិសេធ​យក​សាកសព​ជន​អន្តោរ​ប្រវេសន៍​ស្លាប់​២​នាក់ ដែល​បាន​លង់ទឹក​ស្លាប់ ខណៈ​ត្រូវបាន​គេ​ជួញដូរ​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ សាកសព​ស្ត្រី​ម្នាក់ និង​ក្មេង​ម្នាក់ ត្រូវបាន​រកឃើញ​ចម្ងាយ ៨០ ម៉ា​យ ពី​ឆ្នេរ​លី​ប៊ី កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ទូក​របស់​ពួកគេ​ដែល​ផ្ទុក​ជនអន្តោប្រវេសន៍ ១៦០ នាក់ ត្រូវបាន​ស្ទាក់ចាប់​ដោយ​អាជ្ញាធរ ។ អង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms បាន​អះអាងថា ស្ត្រី​ពីរ​នាក់ និង​កូនក្មេង​ម្នាក់ បាន​បដិសេធ​មិន​ព្រម​ជិះ​នាវា​លី​ប៊ី ហើយ​ត្រូវបាន​គេបោះបង់​ចោល​នៅក្នុង​សមុទ្រ បន្ទាប់ពី​ឆ្មាំ​សមុទ្រ​លី​ប៊ី បាន​បំផ្លាញ​ទូក​ជនអន្តោប្រវេសន៍​នោះ ។​

​ពិតជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ណាស់ ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំងពីរ បាន​នៅ​រស់រានមានជីវិត ហើយ​នាង​ត្រូវបាន​នាំយក​ដោយ​អ៊ីតាលី ប៉ុន្តែ ប្រទេស​នេះ​បាន​បដិសេធ​ទទួលយក​សាកសព​ជនអន្តោប្រវេសន៍​២​នាក់ (​ស្ត្រី​ម្នាក់ និង​កូនក្មេង​) នោះទេ ។ Proactiva បាន​សរសេរ​នៅលើ Twitter ថា​៖ “​រឿងនេះ​មិនអាច​យល់បាន​ទេ​ថា ហេតុ​អី​បានជា​ពួកគេ​យល់ព្រម​ទទួលយក​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ជួយសង្គ្រោះ ដែល​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ការ​លង់ទឹក ប៉ុន្តែ មិនបាន​បង្ហាញ​ឆន្ទៈ​ដូចគ្នា​ចំពោះ​សាកសព​ទាំងពីរ​នេះ​ទៅវិញ​” ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីតាលី Matteo Salvini ក៏​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នៅលើ​បណ្តាញ​សង្គម​ផងដែរ បន្ទាប់ពី​បាន​អាន​អត្ថបទ​មួយ ដោយបាន​បន្ថែមថា​៖ “​ជំនួស​ឱ្យ​ការលើកកម្ពស់​ការមកដល់​នៅក្នុង​អឺរ៉ុប របស់​ជនក្រីក្រ​អាហ្វ្រិក​ទាំងអស់ នោះ​កាតព្វកិច្ច​របស់ខ្ញុំ​ចំពោះ​រដ្ឋាភិបាល គឺ​គិតគូរ​ដំបូង​ចំពោះ​ប្រជាជន​អ៊ីតាលី​ក្រីក្រ​រាប់លាន​នាក់ ។ តើ​ជា​កំហុស​មែន​ទេ​?» ។

​ស្ថាបនិក និង​ជានា​យក​អង្គការ​នេះ លោក Oscar Capmps បាន​ស្តីបន្ទោស​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​បស់​រដ្ឋាភិបាល​អ៊ីតាលី ជាមួយ​អាជ្ញាធរ​លី​ប៊ី ចំពោះ​ការស្លាប់​របស់​ស្ត្រី​ម្នាក់ និង​កូនក្មេង​តូច​ម្នាក់ ។ លោក​បន្តថា​៖ «​នេះ​គឺជា​ផលវិបាក​ដោយផ្ទាល់​មួយ របស់​កងជីវពល​ប្រដាប់​ដែល​បាន​សន្យា ដើម្បី​ធ្វើ​ឲ្យ​ស្ងប់ស្ងៀម​ដល់​ប្រជាជន​អឺរ៉ុប ក្នុង​ជឿជាក់ថា​ប្រទេស​លី​ប៊ី គឺជា​រដ្ឋ​មួយ​, រដ្ឋាភិបាល​មួយ និង​ជា​ប្រទេស​ដែលមាន​សុវត្ថិភាព​ណាស់​» ។​

​ស្រប​ជាមួយគ្នានេះ​ផងដែរ លោក Oscar Camps ក៏បាន​លើកឡើង​នៅលើ Twitter ថា​៖ «​ទូក​នោះ​ត្រូវបាន​បំផ្លាញ និង​បោះបង់​ដោយ​ឆ្មាំ​លី​ប៊ី​» ។​

Camps និយាយ​នៅក្នុង​វីដេអូ​ថា​៖ «​ថ្ងៃនេះ យើង​បាន​រកឃើញ​សាកសព​ស្ត្រី​ម្នាក់ និង​កូនក្មេង​ម្នាក់ ព្រមទាំង​ស្ត្រី​ម្នាក់ទៀត​ដែល​នៅតែមាន​ជីវិត ក្នុងចំណោម​បំណែក​កប៉ាល់​រង​ការបំផ្លាញ​នោះ​» ។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​ចង់​ថ្កោលទោស​ចំពោះ​ការខ្វះខាត​ជំនួយ ក្នុង​ដែនទឹក​អន្ដរជាតិ និង​ពួកក្រុម​នាវា​ជួញដូរ ដែល​បាន​បោះបង់ចោល​ទូក​មួយ​ដែលមាន​គ្រោះថ្នាក់​នៅ​ពាក់កណ្តាល​យប់​បែបនេះ​» ។​

«​ពួកគេ​មិនចេះ​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន​ដែល​ពួកគេ​បានមក​ដល់​យឺត​២​ថ្ងៃ ហើយ​បាន​បោះបង់ចោល​ស្ត្រី​២​នាក់ និង​កូនក្មេង​ម្នាក់ នៅក្នុង​បំណែក​កប៉ាល់​ដែល​ពួកគេ​បាន​បំផ្លាញ​ដោយ​ខ្លួន​ពួកគេ​» ៕ ឧ​ត្ត​ម (​ប្រភព​៖ aljazeera, metro)​

spot_img
×