Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​នេះ​អភិបាលខេត្ត​កំពង់ស្ពឺ ប្រកាស​ផ្អាក​ការធ្វើ​ដំណើរការ​តាម​ផ្លូវជាតិ​លេខ​៤

spot_img

​ខេត្ត​កំពង់ស្ពឺ​ ៖ អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​សរសេរ​សារ​ជូនដំណឹង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់លោក ដោយបាន​ជម្រាប​ដល់​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់​មេត្តា​ជ្រាប​ថា ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុងនាម​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ និង ខេត្ត​ព្រះសីហនុ សូម​ផ្អាក​ការធ្វើ​ចរាចរណ៍​មួយរយៈ​។​

ឯកឧត្តម​បន្តថា មូលហេតុ​នៃ​ការផ្អាក​ធ្វើ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤​ពេលនេះ គឺ​ដោយសារ ជំនន់​ទឹកភ្លៀង​បាន​កាត់ផ្តាច់​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​៩០(​កំពង់ស្ពឺ​) និង​គីឡូម៉ែត្រ​លេខ​១១៥(​ព្រះសីហនុ​)​។​

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា បើ​បងប្អូន​ទទួលបាន​ព័ត៌មាន​នេះ ឬ​បើ​បងប្អូន មានបំណង​អញ្ជើញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង សូមមេត្តា​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៤១ និង ផ្លូវជាតិ​លេខ​៣​ជំនួស​វិញ​៕​ ដោយ ៖ ដែនសីមា

spot_img
×