Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​នេះ​ពិតជា​ចិត្តល្អ​មែនទែន​! ដើរកាត់​ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​ទាញ​រំលំ​ដើមឈើ ស្រាប់តែ​វា​ចូល​មក​ជួយ​ទាញ​ដែរ​ (មានវីដេអូ)

spot_img

សត្វ​ឆ្កែ ត្រូវបាន​គេ​ចាត់ទុកថា ជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស​។ មិន​ដូច​សត្វ​ដ​ដទៃ​ឡើយ ឆ្កែ​មាន​ទំ​នាក់​​ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​មនុស្ស ហើយ​ពួក​យើង​ភាគច្រើន​ចូលចិត្ត​ចិញ្ជឹម​ឆ្កែ​ជាង​សត្វណាៗ ទាំងអស់ ដោយសារតែ​ភាពស្មោះត្រង់​របស់​វា​ជាមួយនឹង​ម្ចាស់​។​

​កាលពី​ពេល​ថ្មីៗ​នេះ ឆ្កែ​មួយ​ក្បាល​បាន​ធ្វើឲ្យ​អ្នកព​ន្ល​ត់​អគ្គិភ័យ​អស់សំណើច​យ៉ាងខ្លាំង នៅពេល​វា​​បាន​ជួយ​ពួក​គេ​ទាញ​រំលំ​ដើម​ឈើ។​

​ឆ្កែ​ចិត្តល្អ​មួយ​ក្បាល​នេះ បាន​ដើរកាត់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​កំពុងតែ​ប្រឹង​ទាញ​រំលំ​ដើមឈើ​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រឹងប្រែង​ទាញ​យ៉ាងខ្លាំង ហើយ​ស្រាប់តែ​មាន​ជំនួយ​ពី​ឆ្កែ​មួយ​ក្បាល​នេះ​ទៀត​​ធ្វើឲ្យ​ពួកគេ​កាន់តែ​ងាយស្រួល​។​

​បើ​មើល​តាម​វីដេអូ អ្នក​ពន្លត់​អគ្គិភ័យ​ទាំងនេះ កំពុង​ប្រឹង​ទាញ​ខ្សែ​ដែល​ចង់​យ៉ាង​តឹង​ជាប់​នឹង​ដើម​​ឈើ ហើយ​ពួកគេ​ក៏​កំពុង​ត្រូវការ​អ្នក​ជួយ​ដែរ​។​

​ប៉ុន្តែ​នៅពេល​ឆ្កែ​មួយ​ក្បាល​នោះ ឃើញ​មាន​ខ្សែ​នៅ​សល់​ខាងចុង វា​ក៏​បាន​ខាំ និង​ជួយ​ទាញ​ក្រុម​​ពន្លត់​អគ្គិភ័យ ហើយ​ទោះបី​ម្ចាស់​វា​ប្រឹង​ទាញ​វា​ចេញ ក៏​ឆ្កែ​នោះ​នៅតែ​តស៊ូ​ជាមួយនឹង​ក្រុម​អ្នក​ពន្លត់​​អគ្គិភ័យ​ដែរ រហូត​ដល់​ទាញ​ដើមឈើ​រលំ​។​

​គ្រប់ៗ​គ្នា មានការ​អស់សំណើច​យ៉ាងខ្លាំង ដែល​មាន​ជំនួយការ​ម្នាក់​ទៀត​នៅ​ពីក្រោយ​ពួកគេ​៕ សុភ័ក្ត្រ

spot_img
×