Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​តាម​ចាប់ខ្លួន​ប្រធានរដ្ឋសភា ពី​បទ​សង្ស័យ​ថា បាន​ពុករលួយ​ទឹកប្រាក់ ១៧០​លាន​ដុល្លារ​

spot_img

​រង​ការចោទប្រកាន់​ថា មាន​ទាក់ទង​ដល់​ករណី​ពុករលួយ​ទឹកប្រាក់ ១៧០​លាន​ដុល្លារ ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី Setya Novanto ពេលនេះ​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ស្ថាប័ន​ស៊ើបអង្កេត​ចេញ​បទបញ្ជា​ជា​បន្ទាន់​មួយ​។​

ប្រធាន​រដ្ឋ​ស Setya Novanto

​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូ KPK ថ្ងៃទី ១៥/១១ បាន​ចេញ​បទបញ្ជា​ចាប់ខ្លួន​ប្រធានរដ្ឋសភា​ប្រទេស​នេះ គឺ​លោក Setya Novanto -​មេដឹកនាំ​គណបក្ស Golka ធំ​លំដាប់​ទី​២​នៅ​ឥណ្ឌូណេស៊ី​។ បន្ទាប់​មក​ស្ថាន​ប័ន​នេះ​បាន​ចូល​ផ្ទះ​លោក Novanto ប៉ុន្តែ​ពុំ​បាន​ឃើញ​រូប​លោក​ទេ​។ ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​លេចឮ​ពាក្យ​ចរចាមអារាម​ថា ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី​បាន​គេចខ្លួន​ក្រោយពី​មាន​បទបញ្ជា​ប្តឹង​តាម​ចាប់ខ្លួន​លោក​។​

​នៅ​ល្ងាច​ថ្ងៃទី ១៦/១១ រឿងរ៉ាវ​មាន​ការប្រែប្រួល​ស្មុគស្មាញ​ជាង​មុន​បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា លោក Novanto មាន​គ្រោះថ្នាក់​ចរាចរណ៍​បន្ទាប់​ពី​លោក​បង្ហាញ​វត្តមាន​នៅ​ទីស្ថនាក់ការ​កណ្តាលរ​បស់ KTK ។ មេធាវី​របស់​លោក Novanto លោក Fredrich Yunadi ឲ្យដឹងថា អ្នកបើកបរ​ពុំ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើឲ្យ​កើតឡើង​នូវ​គ្រោះថ្នាក់​ជា​ហេតុ​នាំឲ្យ​លោក Novanto ចូល​មន្ទីរពេទ្យ​។ លោក​មេធាវី Yunadi និយាយថា “​លោក Novanto ពេលនេះ​មាន​សុខភាព​ខ្សោយ​ដោយសារ​តែ​ស្នាម​របួស​នៅ​ដៃ និង​ក្បាល​។ លោក​ស្ទើតែ​ពុំ​អាច​ក្រោក​អង្គុយ​បាន​។ លោក​ក៏​ពុំ​ទាន់​អាច​និយាយ និង​ទើបតែ​បើកភ្នែក​រួច​”​។ កង​ប្រដាប់អាវុធ​របស់ KTK កំពុងស្ថិត​នៅ​មន្ទីរពេទ្យ​យាម​ការពា​រលោក Novanto​។​

​ប្រធានរដ្ឋសភា Novanto រង​ការចោទប្រកាន់​ថា ជា​អ្នកដើរ​នាទី​ស្នូល​ក្នុង​រឿង​ពុករលួយ​ទ្រង់ទ្រាយ​ធំ​ទាក់ទង​ដល់​គ្រោងការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​អេឡិចត្រូនិ​ចដល់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​។ តាម​ស្ថាប័ន​ស៊ើបអង្កេត​នោះ លោក Novanto ស្ថិតក្នុង​ក្រុម​អ្នកតំណាងរាស្ត្រ និង​ពាណិជ្ជករ​ដែល​បាន​កិបកេង​លុយ ១៧០​លាន​ដុល្លារ ពី​ថវិការ​ចំណាយ​សម្រាប់​លើ​គ្រោងការ​នេះ​។​

​ដំបូង​ឡើយ​លោក Novanto តែង​ធ្វើ​ព្រងើយ​ចំពោះ​លិខិតអញ្ជើញ​របស់ KTK ប៉ុន្តែ​ក្រោយពី​មាន​បទបញ្ជា​ថា ប្រសិន​បើ​លោក ពុំ​បង្ហាញខ្លួន​នោះ​នឹង​ត្រូវ​ចាប់​ខ្លួន​ទើប​លោក​ចេញ​ទៅ​បង្ហាញ​វត្តមាន ហើយ​ក៏​កើតឡើង​គ្រោះថ្នាក់​ចរ​រាចរណ៍​តែម្តង​៕ សូ​យ​ន​

 

spot_img
×