Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​សម្រាប់​អ្នក​ដាំ​ទុរេន ស្រុក​ខ្មែរ​យើង​គប្បី​ពិចារណា​! ៖ កាសែត​វៀតណាម​ផ្សាយ​ថា ឈ្មួញ​ចិន កំពុង​សម្រុក​ដណ្តើម​ទិញ​… គ្រាប់​ទុរេន​!

spot_img

​កាលពី​ថ្ងៃ​ទី ១៧ ខែកក្កដា មន្ទីរ​ដាំ​ដុះ និង​ការពារ​រុក្ខជាតិ​ខេត្ត​ឡឹម​ដុង (​ដា​ឡា​ត​) បាន​ធ្វើ​ការឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​អំពី​ការ​ដែល​ឈ្មួញ​ចិន​សម្រុក​ប្រមូល​ទិញ​គ្រាប់​ទុរេន ជាហេតុ​នាំ​ឲ្យ​តម្លៃ​ផ្លែ​ឈើ​នេះ​កើន​ពី ៥-៦​ដង ប្រៀប​នឹង​តម្លៃ​លក់​កាលពី​ឆ្នាំ​ទៅ​ម៉ិញ ហើយ​នេះ​ពិតជា​រឿង​… កម្រ​មាន !​។ …​ប្រមាណ​មួយ​ខែ​កន្លងមក តម្លៃ​ទុរេន​នៅ​ដា​ឡា​ត បាន​កើនឡើង​ដល់ 70.000​ដុង​/kg – 90.000​ដុង​/kg (​ជាង 4USD/kg) ខ្ពស់​ជាង​ពី ៥​ដង​-៦​ដង ប្រៀប​នឹង​ឆ្នាំ ២០១៧ ។ ឥឡូវ​ក្រុម​ឈ្មួញ​វៀតណាម​កំពុង​ដើរ​ប្រមូល​ទិញ​គ្រាប់​ទុរេន​ពី​គ្រប់ទិសទី​ក្រុង ប្រទេស ដើម្បី​នាំចេញ​ទៅ​ចិន ។​

តម្លៃ​លក់ដុំ​ផ្លែ​ទុរេន ១kg តែ ១០.០០០​ដុង (​ជិត​កន្លះ​ដុល្លារ​) តែ​គ្រាប់​វា​បាន​កើន​លើស ៩​ដង ។​

​មូលហេតុ​សំខាន់​តាម​មន្ទីរ​ដាំ​ដុះ​ខាងលើ​បកស្រាយ​ថា ដោយ​នៅ​តំបន់​ខ្ទង់​រាប​ជាប់​ព្រំដែន​កម្ពុជា (​យ៉ា​ឡាយ ដាក់​ឡាក់​…) និង​តំបន់​វាលរាប​ភាគខាងត្បូង បាន​ប្តូរ​ទៅ​ដាំ​ទុរេន “​គ្មាន​គ្រាប់​” គ្រាប់​តូច​ជាអាទិ៍​ពូជ Rib , Monthong និង Dona ធ្វើឲ្យ​ពុំ​មានគ្រាប់​ទុរេន​ពូជ​ល្អ​សម្រាប់​ដាំ​ធ្វើ​ជា​គល់​សម្រាប់ “​ក្លូន​ផ្សាំ​” ។​

​មន្ទីរ​នេះ​ឲ្យដឹង​ទៀត​ថា ចិន​កំពុងមាន​គំរោង​ធំ ក្នុង​ការដាំ​ទុរេន​នៅ​ប្រទេស​កម្ពុជា និង​ឡាវ ហើយ​គេ​ត្រូវការ​គ្រាប់​ធុរេន​យក​ទៅ​ធ្វើ​ពូជ​ដាំ​យក​គល់​មក​ផ្សាំ ។ ប៉ុន្តែ​មន្ទីរ​ដដែល​កត់សម្គាល់​បន្ថែមថា ទោះបី​មាន​ចលនា​សម្រុក​ប្រមូល​ទិញ​គ្រាប់​ធុរេន ក៏​ចិន​នៅ​នាំចូល​ផ្លែ​ទុរេន​សម្បើម​ណាស់​ដែរ ។​

​គ្រាន់តែ​មក​ទល់​ពេល​នេះ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ក្រៅ​ពី​យក​ធ្វើ “​ពូជ​” តើ​គ្រាប់​ទុរេន​នៅមាន​សារៈប្រយោជន៍​អ្វី​ទៀត ។​

​សូម​រំលឹក​ថា មុននេះ CEN.COM.KH ធ្លាប់​បាន​បកប្រែ​ផ្សាយ​អត្ថបទ​ដែល​អ្នកវិទ្យាសាស្ត្រ​ប្រាប់ថា គ្រាប់​ទុរេន មាន​លក្ខណៈ​ជីវសាស្ត្រ​ដូច​ជា​គ្រាប់​កៅ​ឡាក់ ហើយ​គ្រាប់​កៅឡាក់​គេ​យក​ទៅ​ធ្វើ​ជា​ឱសថ​ជំនួយ​ព្យាបាល​ជំងឺ​កាច​សាហាវ ។ គ្រាប់​ទុរេន​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​រលាក​ក្រពះ​ពោះវៀន https://www.cen.com.kh/archives/63586.html ៕ បូ​ព៌ា​

spot_img
×