Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៤ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ និង​ស្តារឡើងវិញ​អោយបាន​ទាន់​ពេលវេលា ដែល​ផ្លូវ​នេះ រក​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង មក​ពី​ឥទ្ធិពល​សម្ពាធ​ទាប និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ ឈ្មោះ​សុន ទី​ញ​

spot_img

​ថ្ងៃ​សុក្រ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ ៤ ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម ហ៊ុន ម៉ា​នី និង អភិបាល​នៃ​គណ​អភិបាលខេត្ត​ទាំងពីរ​។​

​សូម​បញ្ជាក់​ផង​ត​ដែរ​ថា ដោយសារ ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​នូវ​សម្ពាធ​ទាប​និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ ឈ្មោះ​សុន ទី​ញ បាន បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ និង​មាន​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​បាន​ធ្វើឲ្យ​កំណាត់​ខ្សែ​ផ្លូវ ស្ពាន មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​ចរាចរណ៍​ទាំងស្រុង ដូចជា​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៣២ ជាដើម ហើយ​ខ្សែ​ផ្លូវជាតិ ផ្លូវ​ខេត្ត មួយចំនួន​ទៀត​ក៏​ទទួលរង​ការខូចខាត​ស្រទាប់​ផ្លូវ​ផ្នែក​ផ្ទៃ​ខាង​លើ​ផង​ដែរ ដូចជា​៖ កំណាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ លេខ​៣៣ លេខ​៤១ លេខ​៤៥ លេខ​៤៨ លេខ​៥៧ និង​កំណាត់ ផ្លូវ​ខេត្ត​លេខ​១៤៨ លេខ​៣៧៧ លេខ​១៣៣២ លេខ​១៣៣៣ លេខ​១៣៣៥ លេខ​១៥៩​ដេ​ជា​ដើម ដែល​បង្ក​អោយ មាន​ការលំបាក​ធ្វើ​ចរាចរណ៍​។​

​លោក​ទេសរដ្ឋមន្ដ្រី បានបញ្ជាក់​ថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន និង​កំពុង​សហការ ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​តំបន់​ដែល​កំពុង​មាន​បញ្ហា ដើម្បី​ជួយសង្គ្រោះ ប្រជាពលរដ្ឋ និង​សម្រួល​ចរាច​រណ៍​ទៅ​មក​របស់​បងប្អូន​។​

​នៅ​ក្នុង​ការ​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ផ្លូវ​រង​ការខូចខាត​នេះ​ផងដែរ លោក​ទេសរដ្ឋមន្ដ្រី​បាន​ចុះ​ពិនិត្យមើល​ដោយ​ផ្ទាល់​នៅ​ទីតាំង​ដែល​រង​ការខូចខាត ហើយ​ថ្លៃ​ង​នៅក្នុង​ពេល​នោះ លោក​ទេសរដ្ឋមន្ដ្រី បានបញ្ជាក់​ថា រាជរដ្ឋាភិបាលម្ពុ​ជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សហការ​ជាមួយ​ធនាគារពិភពលោក World Bank គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១១០​លាន​ដុល្លារ ដើម្បី​ជួសជុល និង​ពង្រីក​តួ​ផ្លូវ ចិញ្ចើមផ្លូវ ដោយ​ធ្វើ​ការពង្រីក​ពី ៧​ម៉ែត្រ ទៅ ១១​ម៉ែត្រ លើ​ផ្លូវជាតិ​លេខ​៤ នេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ជា​បន្ទាប់​ទៀត​។​

​ហើយ​ក្រសួង​នឹង​ចាប់ផ្តើម​ជួសជុល និង​ស្តារ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​វ​ថ្នល់ ស្ពាន ឡើងវិញ​ជា​បន្ទាន់ បន្ទាប់​ពី​ឥទ្ធិពល​សម្ពាធ​ទាប​នេះ បាន​ថយ​ចុះ​ទៅ​វិញ ដើម្បី​ធានា​ឲ្យមាន​និរន្តរភា​ព​ចរាចរណ៍​ជា​ប្រក្រតី​។​

​ថ្លែង​នៅក្នុង​ពេល​នោះ​លោក​ទេសរដ្ឋមន្ដ្រី បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន សូមមេត្តា​កុំ​ដឹក​លើស​ទម្ងន់ ដែល​បង្ក​ឱ្យមាន​ការខូចខាត​ផ្លូវ ស្ពាន ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​នាំ​ប៉ះពាល់​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×