Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចេះ​តែ​ឃើញ​ស្នា​មជាំ​លើ​ខ្លួន​កូន ឪពុក​ម្តាយ​ក៏​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព ទើប​ដឹង​មូលហេតុ​ (មានវីដេអូ)

spot_img

​ការរំលោភបំពាន​លើ​កុមារ​នៅ​តែ​បន្ត​កើតមាន​ឥតឈប់ឈរ​ក្នុងពេល​បច្ចុប្បន្ន​នេះ​។ ហេតុនេះហើយ​​ឪពុកម្តាយ​ដែល​មាន​កូនតូចៗ គួរ​មាន​ការប្រុងប្រយ័ត្ន និង​តាមដាន​ឲ្យបាន​ដិត​ដល់​ចំពោះ​អ្នកបំរើ​​ដែល​មើលថែ​កូនៗ​របស់​ពួកគេ​។​

​រឿង​នេះ​បាន​កើតឡើង​ចំពោះ​កុមារ​តូច​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​កុមារ​ម្នាក់​នោះ ត្រូវបាន​មេដោះ​វាយ​ធ្វើបាន​ដោយ​រំពាន់ និង​គំរាម​សម្លុត​ផងដែរ​។​

​ដោយសារតែ​ឪពុក​ម្តាយ​របស់​ក្មេង​នោះ ចេះ​តែ​ឃើញ​មាន​ស្នាម​ជា​នៅ​លើ​ខ្លួន​កូន ពួកគេ​ក៏​បាន​សម្រេចចិត្ត​ដាក់​បង្កប់​កាមេរ៉ា​សុវត្ថិ​ភាព ហើយ​ទីបំផុត​ពេល​ឃើញ​សកម្មភាព​របស់​​ស្ត្រី​ជា​មេ​ដោះ ទើប​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​មិន​នឹកស្មាន​ដល់​។​

​ស្ត្រី​ជា​ម្តាយ​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា “​វា​គឺជា​រឿង​គួរ​ឲ្យ​ក្រៀម​ក្រំចិត្ត​ណាស់ នៅពេល​ឃើញ​វីដេអូ ស្ត្រី​ជា​មេ​ដោះ​បាន​វាយ​កូន​របស់​ខ្ញុំ​ដោយ​រំពាត់ និង​សម្លុត​គំរាម​ក្មេង​តូច​បែបនេះ​”​។​

​ក្រោយពេល​ដឹងថា ស្ត្រី​មេដោះ វាយ​ធ្វើ​បានកូន​ពួក​គេ​បែប​នេះ ពួកគេ​ក៏​បាន​សម្រេច​ប្តឹង​ស្ត្រី​ម្នាក់​នោះ​ទៅកាន់​តុលាការ ដោយសារ​សកម្មភាព​គ្មាន​មនុស្សធ៌ម​របស់​នាង​។​

​ស្ត្រី​ជា​ម្តាយ​បញ្ជាក់​ថា ស្ត្រី​មេដោះ​ប្រហែល​បាន​វាយ​កូន​របស់​គាត់​អស់​ពេល​ជា​យូរ​មក​ហើយ មុន​ពេល​គាត់​ដាក់​កាមេរ៉ា​សុវត្ថិភាព ព្រោះ​គាត់​ឃើញ​កូន​មាន​ស្នាម​ជាំ​ជាប់​រហូត​៕ សុភ័ក្ត្រ

​ប្រភព​៖ feedytv​

spot_img
×