Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​មាន​ការចូលរួម​ពី​តំណាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្ត បាន​ចុះទៅពិនិត្យ​ចិញ្ចើម​ផ្លូវ​ឆ្ពោះទៅ​តំបន់​ទំនប់រលក ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដើម្បី​រៀបចំ​ចិញ្ចើមផ្លូវ ដោយ​ក្រាល​ការ៉ូឡា​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​ជាង ៧០០​ម៉ែត្រ​។​

​លោក អ៊ី សុខ​ឡេង បន្តថា រាល់​ការចំណាយ​រៀបចំ​ក្រាល​ការ៉ូឡា​នេះ រដ្ឋបាល​ក្រុង​បាន​ស្នើសុំ​ការឧបត្ថម្ភ​ថវិកា​ទាំងស្រុង​ពី ឯកឧត្តម លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​រួច​ហើយ​។​

​លោក​អភិបាលក្រុង​បន្តថា ក្រោយ​បាន​ការរៀបចំ​ក្រាល​ការ៉ូឡា​រួចរាល់ ក្រុម​ការងារ​រដ្ឋបាល​ក្រុង សង្ឃឹម​ថា​ចិញ្ចើមផ្លូវ​នេះ​នឹង​មាន​សោភ័ណភាព កាត់បន្ថយ​ការកក់ស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផ្សេងៗ ពិសេស​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ងាយ​ស្រួល​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់ និង​ដើរ​ហាត់ប្រាណ​ជាដើម​៕​ ដែនសីមា

spot_img
×