Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដល់ក​! គេង «​ផ្ទះសំណាក់​» ជ្រុល ពេល​ដើរទៅ​ផ្ទះ​ទាំង​ព្រលឹម​ស្រាងៗ ត្រូវ​អ្នកភូមិ​ពុំ​ពេញចិត្ត តាម​ថត​បង្ហោះ​ឲ្យ​អាម៉ាស់ (​វីដេអូ​)

spot_img

​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​បាន​បញ្ចេញ​ពី​សកម្មភាព​ដ៏​អាម៉ាស់​មួយ របស់​ស្រី​ស្អាត​ម្នាក់ ខណៈ​ដើរទៅ​ផ្ទះ​របស់​នាង​នៅពេល​ព្រឹក​ព្រលឹម បន្ទាប់ពី​បាន​ចំណាយពេល​នៅ​ខាងក្រៅ​ពេញ​យប់ ហើយ​ត្រូវបាន​អ្នកស្រុក​អ្នកភូមិ​ដែល​ទើសភ្នែក ថត​បង្ហោះ​ឡើង​បណ្តាញ​សង្គម ។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ដែល​បានដាក់​ចំណង​វីដេអូ​នេះ​ថា «​មើល​រាង​នារី​ម្នាក់​ដើរ​គួរ​ឲ្យ​អាម៉ាស់ ( ‘The Maga Walk of Shame’) ត្រូវបាន​គេ​រិះគន់​កាលពី​ឆ្នាំមុន ចំពោះ​ទង្វើ​ធ្វើបាប​អ្នកដទៃ ដើម្បី​សម្រាប់​ភាពសប្បាយ​រីករាយ​ដោយ​ខ្លួនឯង​ពួកគេ និង​ក៏​ដើម្បី​តែ​ប្រយោជន៍​ទទួល​ការ​ទស្សនា​ច្រើន ពី​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​» ។​

​នារី​រងគ្រោះ ត្រូវបាន​ដឹងថា កំពុង​ដើរ​ចេញពី​សណ្ឋាគារ និង​វិល​ត្រឡប់មកផ្ទះ​របស់​នា​ង​វិញ បន្ទាប់ពី​ចំណាយពេល​ពេញ​មួយ​យប់​នៅ​ខាងក្រៅ​… ។​

​នៅក្នុង​វីដេអូ បានបង្ហាញ​បុរស​ម្នាក់​ដើរ​តាម​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​កំពុង​ដើរ​នៅលើ​ដងផ្លូវ​នាពេល​ព្រឹក​ព្រលឹម ហើយ​បុរស​នោះបាន​សួរ​ទៅនាង​ដដែល​ថា តើ​នាង​ចំណាយពេល​ពេញ​១​យប់​នៅ​កន្លែង​ណា​ដែរ​? ។​

​នាង​បាន​ប្រាប់​គាត់​ដោយ​ស្ទាក់ស្ទើរ​ថា​៖ «​នៅផ្ទះ​ល្វែង​» ។ ទីបំផុត បុរស​នោះបាន​បញ្ចប់​ការថត​ជាមួយ​ពាក្យ​២​ម៉ាត់​ថា​៖ «​សូម​ងូតទឹក​ផង​» ។

​នារី​រងគ្រោះ ក៏ត្រូវ​បានឃើញ​ដើរ​យកដៃ​បិទបាំង​មុខ និង​បង្ខំ​ដើរ​រហូត​ដាច់​ខ្សែ​ស្បែកជើង​ទៀតផង ។

​មនុស្ស​ជាច្រើន​បាន​ចូល​ខ​មិន​នៅលើ​វីដេអូ​នោះ ដោយនិយាយ​ថា​វា​ជាការ​យាយី​មួយ ៕ ឧត្តម (​ប្រភព​៖ Metro)​

spot_img
×