Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​មើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុង​លិចលង់​ផ្ទះសម្បែង​ នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត​

spot_img

​ភ្នំពេញ ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តំបន់​មួយចំនួន នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ក្នុង​ខណៈ​ដែល​ជំនន់​ទឹកភ្លៀង​កំពុងតែ​កើនឡើង ដែល​ធ្វើឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទទួលរង​នូវ​ការលិចលង់​​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​ជាមួយនឹង​ដងស្ទឹង​ព្រែក​ត្នោត ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិទ្ធិ​​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ អមដំណើរ​ដោយ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​​បាននិងកំពុង​ជិះទូក​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រង​ការលិចលង់ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​ទឹក ក៏ដូចជា​តម្រូវការ​ចាំបាច់​​របស់​បងប្អូន​ប្រជាពលរដ្ឋ ថា​តើ​ពួកគាត់​ចង់បាន​អ្វី ខ្វះខាត​អ្វី យើង​អាច​ជួយ​ពួកគាត់​បាន​ភ្លាមៗ​តែម្តង​។​

​ក្នុងឱកាស​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន ពិសេស​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​​ចុះ​មក​ផ្ទាល់​ដល់​មូលដ្ឋាន​ដែល​លិចលង់ ដើម្បី​ជួយ​ក៏ដូចជា​ការបង្កា​រទប់​ស្កាត់ ជំងឺ​តម្កាត់​បៀតបៀន​ផ្សេងៗ​ទៅ​លើ​ប្រជាពលរដ្ឋ​​ដែល​កំពុង​ទទួល​រង​ការលិចលង់​នេះ​។​

​លោក​អភិបាល ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅក្នុង​ឱកាស​ដែល​រាជធានី​ភ្នំពេញ​​រង​នូវ​ការ​ជន់​លិចលង់​ដោយ​ទឹកជំនន់ លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ខណ្ឌ​ពោធិ៍​សែន ។​ ​លោក​បាន​អំពាវ​អំ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ទឹក​ជំនន់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​តូចៗ​ ​កុំឲ្យ​មាន​លេង​នៅ​តាម​ដងអូរ ប្រឡាយ ព្រែក ដែល​មាន​ទឹក កំពុង​មាន​ហូរ​ខ្លាំង​។​

​លោក​អភិបាល បាន​ថ្លែងថា ផ្ទះ​ប្រជាពលរដ្ឋ និង​ដីស្រែ​ចម្ការ បាន​ទទួល​នូវ​ការ​ជន់​លិចលង់​ទាំងស្រុង​ ​ហើយ​ជា​ជំ​ហ៊ាន​ដំបុង​អាជ្ញាធរ​ត្រូវ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​សត្វ ដើម្បី​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យមាន​ចំណីអាហា​របរិ​ភោគគ្រ​ប់គ្រា​ន់​ ​ដោយសារ​ពួក​គាត់​បាន​លិច​ផ្ទះ​អស់ហើយ និង​ផ្នែក​សុខាភិបាល​ទទួលបាន​ភាពល្អប្រសើ​រ សម្រាប់​ព្យាបាល​ជំងឺ ដូច្នេះ​អាជ្ញាធរ​រាជធានី​ ​និង​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កិច្ចការងារ​នេះ ជូន​ប្រជាពលរដ្ឋ ជាពិសេស​កាកបាទក្រហម ត្រូវ​ដាំ​បាយ​ជូន​ប្រជាពលរដ្ឋ​ ​ព្រោះ​ផ្ទះ​លិច កន្លែង​ដាំ​បាយ​ក៏​លិច​ផងដែរ ។ នេះ​មិនមែន​ជា​ការ​សូកប៉ាន់​ក្នុងពេល​បោះឆ្នោត​នោះទេ​ ​ព្រោះ​វា​ជា​កិច្ចការ​ដែល​អាជ្ញាធរ​ត្រូវធ្វើ​តាមរយៈ កាកបាទ​ក្រហម​កម្ពុជា និង​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ និង​ថ្នាក់​ខណ្ឌ​។​

​អាជ្ញាធរ​បាន​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ផ្តល់​នូវ​មធ្យោបាយ​ដឹកជញ្ជូន ដូចជា​អូប័រ​ចំនួន​២០​គ្រឿង និង​កងកម្លាំង​ត្រៀម ដើម្បី​ជួយសង្គ្រោះ​ ​ហើយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ក៏​បាន​ត្រៀម​ក្រុមការងារ មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ​ហើយ​លើសពីនេះ​ទៀត អាជ្ញាធរ​រាជធានី បាន​ស្នើសុំ​ទៅ​ដល់​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​សុំ​អូប័រ​បន្ថែម​ ​ក្នុង​ករណី​ចាំបាច់​ត្រូវ​ដឹក​ប្រជាពលរដ្ឋ មករក​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ​តាមរយៈ​ការចុះពិនិត្យ​ស្ថានភាព​នា​ព្រឹក​នេះ​ ​គឺ​ពួកគាត់​មាន​ទីទួល​មួយ​នៅ​ភូមិ​ដូន​កុក សម្រាប់​ស្នាក់​បណ្តោះអាសន្ន ហើយ​កាកបាទក្រហម នឹង​ដាំបាយ​នៅ​ទី​ទួល​នោះ​ ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គប់​ប្រចាំថ្ងៃ​។​

​លោក​បាន​បន្ថែមថា បើ​តាម​ការវាយតម្លៃ​នោះ គឺ​ស្ថានភាព​ទឹក​នៅ​ចំណុច​ខាងលើ​បាន​ស្រក​ហើយ ប៉ុន្តែ​ជាធម្មតា​បើ​ទឹក​នៅ​ខាងលើ​ស្រក​​គឺ​នៅ​ខាងក្រោម​នឹង​កើនឡើង ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ទឹក​នៅ​តំបន់​នេះ​នឹង​ស្រក​ចុះ ពីព្រោះ​ថា​ទឹកទន្លេ​នៅ​ទាប​​ទឹក​អាច​ហូរ​ចូល​ទន្លេ​។ លោក អភិបាល​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ម្យ៉ាងទៀត​​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ហាក់ដូចជា​ស៊ាំ​ហើយ ក្នុងការ​ទឹក​ជន់​លិច​បែបនេះ នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​​និង​បាន​ជ្រួតជ្រាប​អស់ហើយ និង​បាន​ណែនាំ​ដល់​កូនចៅ ឲ្យមាន​ការប្រយ័ត្នប្រយែ​ង​ចំពោះ​កូនចៅ​រៀនសូត្រ​ ​ហើយ​បញ្ហា​ដែល​អាជ្ញាធរ​ត្រូវ​ប្រុងប្រយ័ត្ន គឺ​បញ្ហា​ស្បៀង និង​សុខាភិបាល ដែល​ត្រូវ​បញ្ជូន​បុគ្គលិក​សុខាភិបាល​​មក​បោះតង់​ជាប្រចាំ​នៅ​ទៅនេះ ដើម្បី​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា​៕ ដោយ​៖​កូឡាប​

 

spot_img
×