Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កសិកម្ម ចេញ​ចរាចរ​ណែនាំ​ទប់ស្កាត់ បង្ការ​ការខូចខាត ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​រដូវវស្សា ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ​៖​ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ ​បាន​ចេញ​ចរាចរ​ណែនាំ ស្តីពី វិធានការ​ទប់ស្កាត់ បង្ការ​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង រដូវវស្សា​ឆ្នាំ​២០១៨​។ លោក​រដ្ឋមន្ត្រី​ ​ក៏​បាន​ធ្វើ​ការ ណែនាំ​ដល់​គ្រប់​អង្គភាព​បច្ចេកទេស​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​​នូវ​វិធាន​ចាំបាច់ និង​បន្ទាន់​មួយចំនួន​។​

​ចរាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម ៖ ថ្មីៗ​នេះ ក្រសួង​កសិកម្ម បាន​សង្កេតឃើញថា​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ​នៅ​ទូទាំង​ប្រទេស​ដែល​អាច​ធ្វើឲ្យ​តំបន់​មួយចំនួន ទទួលរង​នូវ​បាតុភាព​គ្រោះធម្មជាតិ បង្កឡើង​ដោយ​ទឹកជំនន់ ទឹកភ្លៀង​ ​និង​ទឹកជំនន់​ទឹក​ទន្លេមេគង្គ​។ ស្ថានភាព​នេះ​បង្ក​ឲ្យមាន​ការខូចខា​ត​ជាយថាហេតុ ដល់​ដំណាំ​កសិកម្ម ពិសេស​ដំណាំ​ស្រូវ​ ​ព្រមទាំង​ការបាត់បង់​ដល់​អាយុជីវិត​សត្វពាហនៈ​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ដើម្បី​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ផលដំណាំ​រដូវវស្សា និង​សត្វពាហនៈ​ក្នុងពេល​មាន​ទឹកជំនន់​នេះ​​ក្រសួង​កសិកម្ម សូម​ធ្វើការ​ណែន​ដល់​គ្រប់​អង្គភាព​បច្ចេកទេស​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម រាជធានី​ខេត្ត​​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ចាំបាច់ និង​បន្ទាន់​មួយចំនួន គឺ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​ទឹកជំនន់​ ​ត្រៀម​លក្ខណៈ​សង្គ្រោះបន្ទាន់ វាយតម្លៃ​ផល​ប៉ះពាល់ និង​ការខូចខាត​ជា​បណ្តើៗ ដើម្បី​ទទួលបាន​តួលេខ​ពិត​ប្រា​ក​ដ​ដោយ​ក្តាប់​ឲ្យបាន​ទីតាំង និង​ស្ថានភាព​ភូមិសាស្ត្រ ដែល​មាន​លទ្ធភាព​អាច​ស្តារ​នូវ​ការខូចខាត​បាន​។ ត្រូវ​ពិនិត្យ​លទ្ធភាព​ ​និង​ត្រៀមលក្ខណៈ​ផ្តល់​ស្រូវពូជ ព្រមទាំង​ដំណាំ​ផ្សេងៗ​សម្រាប់​កិច្ច​អន្តរាគមន៍​ស្តារ​ការខូចខាត​ឡើងវិញ​នាពេលខាងមុខ​។​

​ត្រៀម​រៀបចំ​សកម្មភាព​ធ្វើ​អន្តរាគមន៍ និង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ត្រៀម​ប្រចាំការ​នៅ​កន្លែង​ទីទួល​សុវត្ថិភាព ដើម្បី​ពិនិត្យ​សុខភាព​សត្វ​​សង្គ្រោះ​សត្វ និង​ចាត់វិធានការ​បសុព្យាបាល ធានា​បង្ការ ការពារ​ជំងឺ​សត្វ និង​ការផ្តល់​ចំណី​សត្វ ។ ត្រៀម​ថ្នាំ​ការពារ ព្យាបាល​​សម្ភារៈ​បសុព្យាបាល ឲ្យបាន​គ្រប់គ្រាន់ ចំណី​សត្វ និង​ត្រៀម​ទីទួល​ខ្ពស់​មិន​លិខ​ទឹក​ដើម្បី​ជម្លៀស​សត្វ​ ​នៅពេល​មាន​ទឹកជំនន់​មកដល់​។ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ អំពី​វិធីសាស្ត្រ​ថែរក្សា​គោ ក្របី ផ្តល់​ទឹក ចំណី​ ​ការអនុវត្ត​អនាម័យ​ល្អ និង​ការតាមដាន​អនាម័យ​សត្វ និង​រាយការណ៍​អំពី​សត្វ​ឈឺ​មក​មន្ត្រី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​ ​ឬ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ជាដើម​៕​ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×