Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់​រឿង​ឈ្លោះ​គ្នា ពេលនេះ បេ​នី​យ៉ាំង បង្ហាញ​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​តែម្ដង

spot_img

​ក្រោយពី​រឿង​ជម្លោះ​ឆ្លងឆ្លើយ​គ្នា​រវាង​អ្នកសិល្បៈ​ដូចគ្នា ស្រាប់តែ​ពេលនេះ កញា បេ​នី​យ៉ាំង បានបង្ហាញ​ផ្ទះ​ថ្មី​របស់ខ្លួន ដែលជា​វីឡា​ដ៏​ស្កឹមស្កៃ ដែល​ខណៈ​នេះ​កំពុងដំណើរការ​សាងសង់ បាន​ប្រហែល ៥០ ភាគរយ​ហើយ ។​

​សម្រាប់​វីឡា​ថ្មី​នេះដែរ កញ្ញា បេ​នី​យ៉ាំង បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា កញា​បាន​ចំណាយលុយ​ជាង ៤០​ម៉ឺន​ដុល្លារ​ដើម្បី​សាងសង់ ហើយ​វា​នឹង​រួចរាល់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។

​សូមបញ្ជាក់ថា ថ្វីបើ​បច្ចុប្បន្ននេះ កញ្ញា បេ​នី យ៉ាំង ដូចជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​បន្តិច​មែន ប៉ុន្តែ​ជីវភាព​របស់​កញ្ញា គឺមាន​ភាព​ហ៊ឺហា​យ៉ាងខ្លាំង ក្រៅពី​វីឡា​ដែល​កំពុង​សាងសង់​នេះ ក៏​នៅមាន​រថយន្ត​ទំនើប និង​សម្ភារៈប្រើប្រាស់​សុទ្ធ​មានតម្លៃ​ថ្លៃៗ​ផងដែរ ៕ សាវុធ

  

spot_img
×