Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ត្រចៀក​កាំ​” ឆាវ​យី ដណ្តើម​រាង​ស្វែង​មកវិញ​ក្នុង​វ័យ ៤២​ឆ្នាំ ដោយ​អនុវត្ត​ពាក្យស្លោក “​បិទមាត់ បោះជំហាន​!”

spot_img

​ប្រហែល​ជា​ប្រិយមិត្ត​ពុំ​ទាន់​ភ្លេច​តួអង្គ​ត្រចៀកកាំ ដ៏​ក្រ​ម៉ិច​ក្រ​ម៉ើម​ក្នុង​រឿង​ព្រះនាង​ត្រចៀកកាំ នៅ​អំឡុង​ចុង​សតវត្សរ៍​ទី ៩០ ! ។ ពេល​នេះ​នាង​មាន​វ័យ ៤២​ឆ្នាំ​ហើយ ហើយ​ព្រោះតែ​រវល់​រឿង​ជំនួញ និង​បរិភោគ​ពុំ “​គិតគូរ​” ក៏​ឡើង​គី​ឡូ “​ខូច​រាងរៅ​” អស់ ។​

ពិតជា​ធាត់​មែន​! ។​

​ប៉ុន្តែ​មួយរយៈ​ក្រោយ​ពេល​ឃើញ​វត្តមាន​អតីត​តារា​សម្តែង​ល្បីល្បាញ “​ត្រចៀក​កាំ​” សារជាថ្មី គេ​ទ្រាំ​នឹង​មិន​ស្ងើចសរសើរ​ពុំបាន រហូត​គេហទំព័រ Grazia បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​នាង​ពី​គន្លឹះ​នៃ​ការ​សម្រក​ទំ​ម្ងន់ ។​

ពិ​ជា​គួរឲ្យ​សរសើរ ពី​ការ​សម្រក​ទម្ងន់​លឿន​ក្នុង​វ័យ​ជ្រេ​បន្តិច​ហើយ​… ។​

​នាង​បាន​ចែករំលែក​ត្រង់ៗ​ថា ៖ “​មុន​នេះ​ខ្ញុំ​តែងតែ “​ឃ្លាន​” ហើយ​ពុំ​មាន​ផែនការ​រក្សា​រាង​អ្វី​ឡើយ ។ ខ្លាច , ឆ្ងាញ់ បរិភោគ​ច្រើន ខ្លាញ់​ក៏​សន្សំទុក​ក្នុង​រាងកាយ ទម្ងន់​ក៏​កើនឡើង ។​

​របៀប​សម្រក​ទម្ងន់រ​បស់​ខ្ញុំ​ងាយ​ទេ គឺ​បរិភោគ​តិច​មកវិញ ។ ពេល​កាត់បន្ថយ​កម្រិត​ការហូបចុក គឺ​ត្រូវ​ចលនា​ដើម្បី “​កម្ចាត់​” ខ្លាញ់ និង​សាច់​ដែល​… សល់​លើស​នោះ ។​

​ខ្ញុំ​អាច​ជម្រាប​ប្រិយមិត្ត​ពី​វិធី​នេះ​គឺ “​បិទមាត់​! បោះជំហាន​!” ។ ស្តាប់​ទៅ​ប្រាកដជា​ងាយ ប៉ុន្តែ​ការអនុវត្ត​វា​ដោយ​ទៀងទាត់ ព្យាយាម​ទាមទារ​ចិត្ត​អំណត់ តស៊ូ មិន​… ធម្មតា​ទេ​! ។​

​ប្រិយមិត្ត​ពុំ​ជឿ​សាក​ល៎​មើល​!​

spot_img
×