Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទាំ​ង​អស់ ត្រូវ​បង្កើន​ប្រតិបត្តិ​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ០៨​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​មានប្រសាសន៍ថាៈ ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ជាពិសេស​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ត្រូវ​បង្កើន​ការប្រតិបត្តិ​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​នៅ​មូលដ្ឋាន​ឲ្យបាន​កាន់តែ​សកម្ម និង​ល្អប្រសើរ​ថែម​ទៀត ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ត្រៀម​អនុវត្តតាម​បទ​បញ្ជា​ថ្នាក់លើ​គ្រប់ពេលវេលា យកចិត្តទុកដាក់​អនុវត្ត​តាម​ការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់​ប្រធាន​អង្គភាព និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ឲ្យបាន​ម៉ឹងម៉ាត់ និង​បន្ត​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ដល់​ដំណើរការ​បោះឆ្នោត​ទាំងមូល​ឲ្យបាន​ល្អ​ប្រសើ​រ ទាំង​ក្នុង​ពេល​ឃោសនា​ដែល​នៅ​សល់​រយៈពេល ១​សប្ដាហ៍ ការពារ​ការិយាល័យ​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការដឹកជញ្ជូន​សន្លឹកឆ្នោត ព្រមទាំង​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​កុំឲ្យ​មាន​ជាដាច់ខាត ចំពោះ​រាល់​សកម្មភាព​ដែល​បង្ក​ភាពអនាធិបតេយ្យ​ដល់​ការិយាល័យ​បោះឆ្នោត ហើយ​ត្រូវ​ចាត់វិធានការ​តាម​​ច្បាប់​ឲ្យបាន​តឹងរ៉ឹង​លើ​សកម្មភាព​ទាំងឡាយ​ណា ដែល​រារាំង​ដល់​ដំណើរការ​បោះឆ្នោត ។

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន មាន​ប្រសាសន៍​​ដូច្នេះ​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រគល់​ម៉ូតូ ៨០​គ្រឿង ដែល​ជា​អំណោយ​របស់​ក្រសួងមហាផ្ទៃ ផ្ដល់ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទាំង​៨០ ក្នុង​ខេត្ត ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​

​មានប្រសាសន៍ ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​លើកឡើង​ថា អំណោយ​ជា​ម៉ូតូ​នៅ​ថ្ងៃនេះ គឺ​បាន​បង្ហាញឲ្យឃើញ​ពី​ការគិ​ត​គូរ​យកចិត្តទុកដាក់​ខ្ពស់បំផុត របស់​ក្រសួង​មហាផ្ទៃ ជាពិសេស​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ ដែល​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​សេចក្ដីត្រូវការ​របស់​ក​ង​កម្លាំង​នគរបាល​ទាំងអស់ ក្នុង​គោលបំណង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​បងប្អូន​ក​ង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ក្នុង​ការបំពេញ​ប្រតិបត្តិការ​ការងារ​កាន់​តែ​មាន​ភាពឆ្លើយតប អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ចំពោះ​រាល់​គ្រប់​សភាពការណ៍ ដែល​បាន​កើតឡើង​ជាក់ស្ដែង​នៅ​មូលដ្ឋាន ហើយ​ឆ្លើយ​តប​ទៅនឹង​ការគិតគូរ​យកចិត្តទុកដាក់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទាំ​ង​អស់ ត្រូវ​យក​ម៉ូតូ​ទៅ​ប្រើប្រាស់​ឲ្យបាន​ចំ​ទិសដៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​រួម ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​ចៀសវាង​ឲ្យបាន​នូវ​ការ​យក​មធ្យោបាយ​នេះ​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​បម្រើឲ្យ​ផលប្រយោជន៍​បុគ្គល ព្រមទាំង​ថែរក្សា​ឲ្យបាន​គង់វង្ស​យូរអង្វែង​។

​បើ​តាម​របាយការណ៍រ​បស់​លោក​ឧត្ដមសេនីយ៍ទោ កឹង ឃ​ន​ស្នងការ​នគរបាល​ខេត្ត​បាន​ឱ្យដឹងថា ៖ នេះ​ជា​លើក​ទី​៤ ហើយ ដែល​ក្រសួង​មហាផ្ទៃ បានប្រគល់​របប​ម៉ូតូ​បន្ថែម​ពីលើ​របប​សាំង និង​ថវិកា​ប្រចាំ​ត្រីមាស ដែល​ក្រសួង​បាន​ផ្ដល់ជូន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស ក៏​ដូចជា​ក្នុង​ខេត្ត​ស្វាយរៀង សម្រាប់​បម្រើឲ្យ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​ជូនប្រជា​ពលរដ្ឋ ៕ វ៉ៃកូ​

spot_img
×