Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណការ ខណ្ឌ​ទាំង​១២ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ជាង​មុន​ចំពោះ​បញ្ហា ស្តារ​ប្រឡាយ និង​លូ​ក្នុង​រាជធានី​

spot_img

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់ មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ និង​ខណ្ឌ​ទាំង​១២​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា ប្រពន្ធ​លូ និង​ប្រឡាយ ដែល​បង្ក​ឲ្យមាន​ការរះស្ទះ និង​លិចលង់ ក្នុង​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តំបន់ ភាគ​ខាងលិច​ឆៀង​ខាងត្បូង​និង​ឆៀង​ខាងជើង​រាជធានី​ភ្នំពេញតែម្តង ។​

​លោក ឃួ​ង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​បែបនេះ​ក្នុង កិច្ចប្រជុំ​នេះ​ស្តីពី បញ្ហា​ប្រពន្ធ​ប្រឡាយ​រំដោះ​ទឹក ភាគ​ខាងលិខ រាជធានី​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ​លោក​ប្រធាន​និង​អនុប្រធាន​មន្ទីរ​ជំនាញ​លោក​អភិបាល​និង​អភិបាលរងខណ្ឌ​ទាំង​១២ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​ណែនាំ ថា​៖​ចាប់ពី​ពេលនេះ​តទៅ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជា​អ្នកដឹកនាំ​ខណ្ឌ​ទាំង​១២​ធ្វើការ​ស្តារ​ប្រព័ន្ធ​លូ ប្រឡាយ​ដែល​ការងារ​ស្តារ​ប្រពន្ធ​លូ ត្រូវ​កាយ​ដី​ល្បប់​និង​កាកសំណល់​ចេញពី​លូ ហើយ​ដឹក​ចេញ​ភ្លាមៗ មិន​ត្រូវ​ទុក​ចោល នៅលើ​ថ្នល់ ឲ្យ​ភ្លៀង​មក​ហូរ​ចូល​វិញ នាំឲ្យ​មាន​ការកក់ស្ទះ​លូ​ដដែលៗ​នោះទេ ។​លោក​អភិបាល​បាន​បន្ថែមថា ក្រៅពី​ការយកចិត្តទុកដាក់ ក្នុង​ការស្តារ​ប្រព័ន្ធ​លូ ប្រឡាយ ក្នុង​ខណ្ឌ​ទាំង​៤​ហើយ​នោះ​ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ ស្តារ​ប្រឡាយ​និង​ប្រព័ន្ធ​លូ នៅ​តំបន់​ខាងលិច​ឆៀង​ខាងត្បូង និង​ខាងលិច​ឆៀង​ខាងជើង​រាជធានី​ភ្នំពេញ​ផងដែរ ។​

​ចំពោះ​ការងារ​ខាងលើ​នេះ​ដែរ លោក ឃួ​ង ស្រេង បាន​ចាត់តាំង ឲ្យ​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​និង​ប្រធាន​មន្ទីរ​ហិរញវត្ថុ​រាជធានី​ភ្នំពេញ ត្រូវ​មើល​លើ​ការងារ​នេះ​បន្ថែម ។​លោក​អភិបាល​បាន​បញ្ជាក់ទៀតថា​៖ កន្លងមក​យើង​មាន​ការព្រួយបារម្ភ ក្នុង​តំបន់​ខណ្ឌ​ទាំង​៤ (​ខណ្ឌ​ទួល​គោ​, ខណ្ឌដូនពេញ​, ខណ្ឌ​៧​មករា និង​ខណ្ឌចំការមន​) ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ទះលូ មិន​ហូ តែ​ក្រោយមក មាន​ការដឹកនាំ​ស្តារ​និង​ដាក់​ប្រពន្ធ​លូ​ថ្មី ជា​បន្តបន្ទាប់ ធ្វើឲ្យ​តំបន់​កណ្តាល​ក្រុង ប្រែ​ក្លាយទៅជា​ល្អប្រសើរ​ជាង​មុន ។​

​លោក​អភិបាល​ក៏​បាន​ណែនាំ និង​ដាក់​គោលដៅ កំណត់​ឲ្យ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​ពិនិត្យ​ឡើងវិញ នូវ​ការងារ​ស្តារ​ប្រឡាយ លូ​ហើយ​នោះ លោក​អភិបាល​បាន​បន្ថែមទៀតថា កិច្ចការ​នេះ ត្រូវតែ​ធ្វើ​ឲ្យ​ខ្លាំង និង​ល្អ​ជាង​មុន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់ បាន​មើលឃើញ ពី​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​នោះ​អ្វី​ដែល​លោក​អភិបាល​រាជធានី​បាន​សង្កេតឃើញ ចំពោះ​ការដ្ឋាន​ដាក់​លូ​និង ស្តារលូ​មួយចំនួន​ដែល​ដាក់លូ​ហើយ​ទឹក​នៅ​លិច​ដដែល​ដូច្នេះ​ពី​ពេល​នេះ​ទៅ​ដាក់​ប្រពន្ធ​លូ រួចរាល់​ហើយ កុំ​ភ្លេច​ត​ភ្ជាប់​ឲ្យ​គ្នា​ឱ្យ​ទឹក​ហូរ​ផង​មិន​ត្រូវ​ដាក់​តែ​លូ​រួចហើយ តែ​ទឹក​មិន​ហូ​នោះទេ ៕ ដោយ​៖​កូឡាប​ 

spot_img
×