Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ស្រលាញ់​នាង​តាំងពី​យូរណាស់​មកហើយ តែ​គ្មាន​ប្រាក់​ដើម្បី​ចូល​ស្តីដណ្តឹង ឡើង​ដល់​លើផ្ទះ​ប៉ុនប៉ង​រំលោភ តែ​ត្រូវ​នារី​រងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​!

spot_img

ស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៨ នៅ​ភូមិ អង្គ​តា​មោគ ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ថែ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ គ្មាន​មុខរបរ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ បាន​លប​ឡើង​ទៅលើ​ផ្ទះ​របស់​នារី​រង​គ្រោះ ដែល​មានផ្ទះ​នៅ​ជាប់​និង​ផ្ទះ​របស់​ខ្លួន ក្នុង​បំណង​ចាប់រំលោភ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ នារី​រងគ្រោះ​ឈ្មោះ ស​,​ន អាយុ​២០​ឆ្នាំ​បាន​អោយដឹងថា នៅវេលា​ម៉ោង​ជាង​៨​យប់​ពេល​ដែល​នាង​កំពុង​តែ​គេង​លក់​ព្រោះ​ទើប​មក​ធ្វើការ​រោងចក្រ​អស់កំលាំង​ផង ក៏​ស្រាប់តែ​លឺសូ​សម្លេង​មនុស្ស​ទាញ​បើក​មុង​របស់​នាង ព្រមទាំង​មាន​ធំខ្លិន​បារី​ផង ទើប​ស្ទុះ​ក្រោក​ឡើង​ហើយ​ស្រែក​ឆោឡោ​ហៅ​ម្តាយ​ដែល​សម្រាក​នៅ​ក្រោម​ផ្ទះ​អោយ​ជួយ​។​ក្រោយ​មាន​ការស្រែក​ឆោឡោ ជនសង្ស័យ​ក៏​បាន​ភ័យ​ហើយ​បាន​រត់​ចុះ​ពីលើ​ផ្ទះ​របស់​ជនរងគ្រោះ​យ៉ាង​ប្រញាប់ និង​លោត​ផ្លោះ​របង​ទៅ​ពួន​ដេក​នៅផ្ទះ​របស់​ខ្លួន​ធ្វើ​ប្រងើយ​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា ៖ ក្រោយ​ទទួល​បណ្តឹង​ពី​នារី​រងគ្រោះ សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ក៏បាន សហការណ៍​ជាមួយ​កំលាំ​ង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រសូតិ បាន​ចុះ​ទៅ​ធ្វើ​ការស្រាវជ្រាវ​និង​ឃាត់ខ្លួន​ឈ្មោះ ទិ​ត្យ ថែ មក​សាកសួរ​រួច​បាន​ឃាត់ខ្លួន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​នៅ​វេលា​រសៀល​ថ្ងៃទី​១៩ ខែ​កក្ត​ដា​ឆ្នាំ​២០១៨​នេះ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ស្ស័​យបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ​ទៅ​លើ​នារី​រងគ្រោះ​នោះ​ពិតមែន ដោយសារ​ខ្លួន​លួច​ស្រលាញ់​នាង​តាំងពី​យូរណាស់​មកហើយ តែ​គ្មាន​ប្រាក់​ដើម្បី​ចូល​ស្តីដណ្តឹង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕ វ៉ៃកូ​

spot_img
×