Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ឥណ្ឌា​ម្នាក់ ដាច់ខាត​មិន​ងូតទឹក ៤២​ឆ្នាំ ព្រោះ​តែ​សម្តី​របស់​បុព្វ​ជិត​ម្នាក់​ប្រាប់​ថា ធ្វើ​បែប​នេះ​ទៅ​នឹង​បាន​កូនប្រុស​បន្ត​ត្រកូល​!

spot_img

​លោក Kai lash Hinch ពេល​នេះ​អាយុ ៧០​ឆ្នាំ​ហើយ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “​មនុស្ស​ក្លិន​អាក្រក់​បំផុត​ពិភពលោក​” ព្រោះតែ ៤២​ឆ្នាំ​មកហើយ គាត់​មិន​ដែល​ដុសធ្មេញ​ងូតទឹក កក់សក់​… ។ គ្មាន​អ្នកណា​ហ៊ាន​មក​ក្បែរ សូម្បី​តែ​ប្រពន្ធ​កូន ។​

​មូលហេតុ​គឺ​តាំងពី ៤០​ឆ្នាំមុន​ម្លេះ គ្រា​ដែល​បុព្វ​ជិត​ម្នាក់ បាន​និយាយ​ប្រាប់​លោក​ថា ៖ “​ធ្វើ​បែប​នេះ​នឹង​បាន​កូនប្រុស​!” ។ មិនដឹងថា បុព្វ​ជិត​នោះ​និយាយ​លេង​ឬ​មែន​ទេ តែ Kailash ពិតជា​ជឿ​ណាស់ ហើយ​សម្រេច​ចិត្ត​លែង​ងូតទឹក​សម្អាតខ្លួន​តែម្តងទៅ ។​

​ប៉ុន្តែ​កូន​ប្រុស​នៅ​ឯ​ណា​មិន​ឃើញៗ​តែ​ភរិយា​លោក​បង្កើត​បាន​កូនស្រី​ជា​បន្តបន្ទាប់​ដល់​ទៅ​… ៧​នាក់ ។​

​សក់​ក៏​មិន​កាត់ ប្រវែង​ដល់​ទៅ ២​ម៉ែត្រ ពុកមាត់​ក៏​មិន​កោរ​ទុក​ដល់ ១,៥​ម៉ែត្រ ។​

​រីឯ​សា​ម៉ី​ខ្លួន​វិញ ថែម​ទាំង​ជឿថា ក្លិន​របស់​ខ្លួន​ពុំ​មាន​បញ្ហា​អ្វី​ទេ ព្រោះ​ម្ង៉ៃៗ​អង្គុយ​តាំងសម្មាធិ​ក្បែរ​ភ្នក់ភ្លើង​!? ។ ជាក់ស្តែង​វិញ​គឺ​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​… កៀក​ឡើយ សូម្បី​ភរិយា​លោក ក៏​បាន​រត់​ទៅ​ដេក​កន្លែង​ផ្សេងគ្នា តាំងពី​… ៣០​ឆ្នាំមុន​ម្លេះ ៕ ចន្ទ្រា​

spot_img
×