Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកែក​គ្នា​នឹង​កូនប្រសារ​ស្រី អា​កូនបង្កើត​តិរិច្ឆាន បែរជា​យក​ស្មៅ​ញ៉ុក​មាត់​ម្តាយបង្កើត​របស់​ខ្លួន​! (មានវីដេអូ)

spot_img

​ប៉ូលិស​នៅ​ខេត្ត​ហូ​ណាន ប្រទេស​ចិន កំពុង​ដំណើរការ​ស៊ើបអង្កេត​បុរស​ម្នាក់ ដែល​ចាប់​ម្តាយ​របស់​ខ្លួន​ឲ្យ “​ស៊ី​ស្មៅ​” ក្រោយ​ពេល​គាត់​ឈ្លោះប្រកែក​និង​ភរិយា​ខ្លួន ។​

​លោក Zhao Long can មន្ត្រី​នៃ​ភូមិ Dongjia ស្រុក Anlua ឲ្យដឹងថា ហេតុការណ៍​នេះ​កើត​នៅ​វេលា​ថ្ងៃត្រង់​ទី ១៣ ខែកក្កដា កន្លងមក ។ បុរស​ត្រកូល Liang អាយុ​ប្រមាណ ៥០​ឆ្នាំ បាន​ប្រព្រឹត្ត​នូវ​ទង្វើរ​ពុំ​អាច​លើកលែង​បាន​ចំពោះ​ស្ត្រី​ជា​ម្តាយ​វ័យ ៨០​ឆ្នាំ ហើយ​មាន​ជំងឺ​បាត់​ការចងចាំ (Alzheimar) ។​

​តាម​លោក Zhao មូលហេតុ​ដំបូង​គឺ​មកពី​ប្រពន្ធ​របស់ Liang ចង់​យក​ផ្ទះ​របស់​ម្តាយក្មេក​ដើម្បី​រស់​នៅ តែ​គាត់​ពុំ​ព្រម​ហើយ​ក៏​កើត​ការឈ្លោះប្រកែក​គ្នា ។ Liang ដែល​ជា​កូនបង្កើត​ស្រាប់តែ​ផ្ទុះ​កំហឹង​ពេល​ឃើញ​ជម្លោះ​ប្រកែក​គ្នា ក៏​បាន​យក​ស្មៅ​ទៅ​ញាត់​មាត់​ម្តាយ​កុំ​ឲ្យ​និយាយ​ទៀត ។ តាម Kan Kan News មន្ត្រី​ក្នុង​ភូមិ​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ ។ ពួក​គេ​តម្រូវឲ្យ Liang សរសេរ​សំបុត្រ​សុំទោស ហើយ​យក​ទៅ​បិទ​នៅ​ទីសាធារណៈ ។​

​ក្នុង​សំបុត្រ Liang សរសេរថា ៖ “​ខ្ញុំ​ចាប់​ម្តាយ​ឲ្យ​បរិភោគ​ស្មៅ ព្រោះ​គាត់​បាន​ឈ្លោះប្រកែក ជាមួយ​ប្រពន្ធ​ខ្ញុំ ។ ជា​កូនប្រុស​ម្នាក់ នេះ​ជា​កំហុស​របស់​ខ្ញុំ ។ សូម​កុំ​រៀនសូត្រ​តាម​ខ្ញុំ ។ កូន​សុំទោស​ម៉ែ​!” ។​

​តាម​លោក Zhao ទោះបី​យ៉ាងនេះក្តី តែ​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត ហើយ​នាំ​ខ្លួន Liang យក​ទៅ​ឃុំឃាំង​ហើយ ។

​ប៉ូលិស​ប្រាប់​អ្នកកាសែត​ថា ពួកគេ​កំពុង​ស្រាវជ្រាវ​ករណី​នេះ ៕ បូ​ព៌ា​

spot_img
×