Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស៊ឹម សូលី​កា អេង ឬ​ទ្ធី ជូន​ស្បែកជើង​មួយ​ទឹក​ម៉ាក​ល្បីៗ​របស់ខ្លួន ទៅឱ្យ​ប្រជា​ការពារ ទុកជា​កាដូ

spot_img

​ជារឿយ​គេ​សង្កេតឃើញថា អ្នកនាង ស៊ឹម សូលី​កា និង​លោក អេង ឬ​ទ្ធី តែងតែ​ឆ្លៀតពេល​ពី​ការងារ​ដ៏​មមា​រញឹក​របស់ខ្លួន ក្នុងការ ចូលរួម​ការងារ​មនុ​ស្ស​ធម៌ ហើយ​ជាក់ស្ដែង​ថ្មីៗ​នេះ គូស្នេហ៍​ខាងលើ​បានសម្រេច​ចិត្ត​រៀបចំ​ស្បែកជើង​ប្រ៊េ​នៗ ម៉ាក​ល្បី​ជាច្រើន​របស់ខ្លួន ដែលមាន​ស្បែកជើង​ខ្លះ​មានតម្លៃ​ដល់​ទៅ​ជាង​១​ពាន់​ដុល្លារ​ឯណោះ ដើម្បី​យកទៅ​ចែកជូន​ប្រជា​ការពារ​ភូមិ ។

​សម្រាប់​ទង្វើ​ខាងលើ​នេះដែរ បានធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាពិសេស​អ្នកគាំទ្រ បាន​កោតសរសើរ​យ៉ាង​ខ្លាំង ដល់​ទឹកចិត្ត​ដ៏​ធំធេង​មួយ​នេះ ។ គួរ​បញ្ជាក់ថា សម្រាប់​ការផ្ដល់​អំណោយ​ជា​ស្បែកជើង​មួយ​ទឹក​តម្លៃ​ថ្លៃៗ​ដល់​ប្រជា​ការពារ​ភូមិ​នេះ គឺ​បន្ទាប់ពី​គូស្នេហ៍​ខាងលើ ធ្លាប់បាន​សន្យា​នឹង​ជូន​ជា​ស្បែកជើង​ទៅ​ពួកគាត់ ៕ សាវុធ

spot_img
×