Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​តាម​ពីក្រោយ​” នេ​ប៉ាល់ ប៉ា​គី​ស្ថាន លុបចោល​គ្រោងការ​ទំនប់​វា​រី​អគ្គិសនី​តម្លៃ ១៤​ប៊ី​លាន​ដុល្លារ​

spot_img

​កាសែត Express Tribune របស់​ប៉ា​គី​ស្ថាន​បាន​ដកស្រង់​សំដី​ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍​អគិ្គ​ស​នី ទឹក ប៉ា​គី​ស្ថាន Muzammil Hussain នៅ​ថ្ងៃ​ទី ១៦/១១ ឲ្យដឹង​ពី​មូលហេតុ​ដែល​ប៉ាគី​ស្ថាន​ត្រូវ​លុបចោល​គ្រោងការ ទំនប់ Diamer-Bhasha ចេញពី​របៀង​សេដ្ឋកិច្ច ចិន​-​ប៉ា​គី​ស្ថាន (CPEC) ដែល​ជា​ចំណុច​ភ្ជាប់​យ៉ាងសំខាន់​ក្នុង​យុទ្ធសាស្ត្រ​នៃ​គំនិត​ច្នៃប្រឌិត​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ក្រុង​ប៉េកាំង ព្រោះតែ​លក្ខខណ្ឌ​ដ៏​តឹងរឹង​ហួសហេតុ​របស់​ចិន នៅ​អំឡុង​ពេល​ទម្លាក់​ទុន​អនុវត្ត​គ្រោងការ​នេះ​។ លោក Hussain និយាយថា លក្ខខណ្ឌ​ទាំង​នេះ “​ពុំ​មាន​ប្រសិទ្ធភាព​អនុវត្ត​ហើយ​ដើរ​ផ្ទុយ​នឹង​ផលប្រយោជន៍​របស់​ប៉ា​គី​ស្ថាន​”​។​

​គ្រោងការ​ទំនប់ Diamer-Bhasha ជា​ផ្នែក​សំខាន់​មួយ​ក្នុង​របៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​

តាម​នោះ​បណ្តា​លក្ខខណ្ឌ​តឹងរឹង​ហួសហេតុ​ដែល​ចិន​លើកឡើង​រួមមាន ៖ ក្រុង​ប៉េកាំង​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​គ្រោងការ​ទំនប់​នេះ ហើយ​សកម្មភាព​ដំណើរការ​របស់​ទំនប់ និង​ការថែទាំ​ក៏​ស្ថិត​ក្នុង​កណ្តាប់ដៃ​ពួកគេ ហើយ​នៅ​ទាមទារ​ឲ្យមាន​សំណើរ​ដល់​ចិន​ក្នុង​ការស្ថាបនា​ទំនប់​មួយទៀត​នៅ​ប៉ា​គី​ស្ថាន​។​

​ថ្វី​ត្បិត​តែ​ប្រទេស​នេះ ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​ចិន ប៉ុន្តែ​ប៉ា​គី​ស្ថាន​នៅតែ​សម្រេចចិត្ត​បន្ត​អនុវត្ត​គ្រោងការ​នេះ​តាមរយៈ​ការចុះ​ទុន​ដោយ​ខ្លួនឯង​។ ក្រោយពេល​សាងសង់​សម្រេច​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង​ផ្តល់​ថាមពល ៤៥០០​មេហ្គា​វ៉ាន់ (MW) ដល់​ប៉ា​គី​ស្ថាន​។​

​គួររំលឹកថា សេចក្តីសម្រេច​លុបចោល​កិច្ចព្រមព្រៀង​វា​រី​អគ្គិ​ជាមួយ​ចិន ដោយ​ប្រើប្រាស់​ទុន​របស់​ខ្លួនឯង សេចក្តីសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​ចិន ត្រូវបាន​ប៉ា​គី​ស្ថាន លុបចោល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ដែល​នេ​ប៉ាល់​បានប្រកាស​ផ្អាក​គំរោង​សាងសង់​រោងចក្រ​វា​រី​អគ្គីសនី​ធំ​បំផុត​របស់​ប្រទេស​នេះ​ដែល​មាន​តម្លៃ ២,៥​ប៊ី​លាន​ដុល្លារ​។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​គំនិត​ច្នៃប្រឌិត​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប៉េកាំង ៕ សូ​យ​ន​

spot_img
×