Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ហ្សី​ព ៖ បើក​គម្រប​មឈូស​ថ្ម ស្រាប់តែ​ឃើញ​លលាដ៍ក្បាល ៣ និង​… ស្នាម​ឈាម​!? (មានវីដេអូ)

spot_img

​នៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ម្សិលម៉ិញ​នេះ បុរាណ​វិទូ​អេ​ហ្ស៊ី​ព បានសម្រេច​បើក​គម្រប​មឈូស​ថ្ម​ពណ៌​ខ្មៅ ដែល​គេ​បាន​កំណាយ​ឃើញ​នៅ​ទីក្រុង Alexandria របស់​ប្រទេស​នេះ ។ មឈូស​មាន​បណ្តោយ​ប្រវែង ៣​ម៉ែត្រ កម្ពស់​ជិត ៣​ម៉ែត្រ និង​ទម្ងន់​ដល់​ទៅ ៣០​តោន (​ដោយឡែក​គម្រប​ទម្ងន់ ១៥​តោន​) ធ្វើឲ្យ​ក្រុម​អ្នកវិទ្យា​សាស្ត្របាន​ជ្រើស​យក​ការបើក​គម្រប​មឈូស​នៅក្នុង​ផ្នូរ​តែម្តង ។​

​លលាដ៍ក្បាល ៣ ត្រូវបាន​យក​ទៅ​វិភាគ​កម្រិត​អាយុកាល និង​មូលហេតុ​បណ្តាលឲ្យ​ស្លាប់ ។​

​មេដឹកនាំ​ក្រុមប្រឹក្សា​កំពូល​អំពី​បុរាណ​វត្ថុ បាន​ថ្លែង​បែប​កំប្លែង​ថា ៖ “​មឈូស​ថ្ម​ត្រូវបាន​បើក តែ​យើងខ្ញុំ​ពុំ​ទាន់​ពាក់ព័ន្ធ​នឹង​បណ្តាស សារណា​ទេ​!” ។​

​តាម​ការចុះផ្សាយ​របស់​កាសែត The Guardian នោះ នៅ​ក្នុង​មឈូស​ធំ​ចម្លែក​ខុស​ប្រក្រតី​នេះ គឺ​សាកសព​អប់​ដែល​រលួយ​អស់ និង​សារធាតុ​ក្រហម​ដូចជា​ឈាម ។ ក្នុងចំណោម​លលាដ៍ក្បាល ៣ មាន​មួយ​នៅ​បន្សល់​ស្មា​ម​របួស​ដោយសារ​ជ្រួញ ហើយ​តាមរយៈ​នោះ​អ្នកជំនាញ​ការប៉ាន់ស្មាន​ថា វា​ជា​សព​អប់​របស់​ទាហាន ។​

​ចំពោះ​សារធាតុ​រាវ​ពណ៌​ក្រហម តាម​លោក Waziry ដែល​ជា​ប្រធាន​ក្រុម​នោះ​គឺ​ដោយសារ​កាកសំណល់​ទឹក​បាន​ហូរ​ចូល​ខាងក្នុង​មឈូស តាម​ស្នាម​ប្រេះ​មួយ​នៅ​ផ្នែក​ខាងស្តាំ ហើយ​វា​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​សាកសព​ត្រូវ​រលួយ​អស់ ។​

​មុន​នោះ​មាន​ពាក្យ​ចរចា​ម​អារាម​ផ្អើល​ពេល​ឃើញ​មឈូស​ធំ​ចម្លែក ខ្លះ​ថា អាច​ជា​មឈូស​របស់​អធិរាជ Alexander ខ្លះទៀត​ថា​វា​អាច​ជា​អាថ៌កំបាំង​ដ៏​ធំ​មួយ​… ។​ល​។ លី​សា​

spot_img
×