Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​អាល្លឺម៉ង់ Angela Merkel ៖​ទ្វីបអឺរ៉ុប​មិនអាច​បន្ដ​ផ្អែក​ទាំងស្រុង​លើ​អាមេរិក​

spot_img

​នៅ​ថ្ងៃទី​២០​ខែកក្កដា នាយករដ្ឋមន្ដ្រី​អាល្លឺម៉ង់​បាន​អះអាងថា នៅ​ឆ្នាំ​២០១៧ អ្នកស្រី​ធ្លាប់បាន​និយាយថា ទ្វីបអឺរ៉ុប​មិនអាច​នៅ​ពឹងពាក់​លើ​អាមេរិក​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ពិភពលោក​បាន​ទៀត​ទេ ហើយ​តំបន់​នេះ​ចាំបាច់​ត្រូវ​បង្ហាញ​តួនាទី​ធំ​ជាង​មុន​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​។​

​នាយករដ្ឋមន្ដ្រី​អាល្លឺម៉ង់​Angela Merkel

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រដ្ឋធានី Berlin នាយករដ្ឋមន្ដ្រី​Merkel សង្កត់ធ្ងន់ថា​៖ «​យើង​មិនអាច​បន្ដ​ផ្អែកលើ​អាមេរិក​បាន​ទៀតឡើយ​»​។​

​អ្នកស្រី​Merkel ឱ្យដឹងថា អាល្លឺម៉ង់​និយាយ​ដោយឡែក និង​ទ្វីបអឺរ៉ុប​និយាយ​រួម បាន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាមេរិក ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ហើយ​គ្រប់ភាគី​ក៏បាន​ទទួលផល​ប្រយោជន៍​ជាច្រើន​អំពី​ទំនាក់ទំនង​នេះ ។​

​ប៉ុន្ដែ​អ្នកស្រី​ក៏បាន​សន្និដ្ឋាន​ចំពោះ​ទង្វើ​ដំឡើង​ពន្ធ​និង​របាំង​ពន្ធ​ថ្មីៗ​នេះ​របស់​អាមេរិក ក្នុងនោះ​មានការ​ដំឡើង​ពន្ធ​រថយន្ដ​គឺ ជាការ​គំរាមកំហែង​យ៉ាងពិត​ប្រាកដ​ចំពោះ​ភាពរុងរឿង​និង​ផលប្រយោជន៍​របស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​៕

សូយន

spot_img
×